ចាប់ខ្លួនសង្ឃ៥អង្គពាក់ព័ន្ធនឹងគ្រឿងញៀន

2017-02-03 17:34:26

  សង្ឃ៥អង្គដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងខេត្តស្វាយរៀង។ ការឃាត់ខ្លួនសង្ឃ៥អង្គ នេះបានធ្វើជាមួយនឹងការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតកាលពីវេលាម៉ោង៤កន្លះរសៀលថ្ងៃទី២កុម្ភៈនៅចំណុច វត្តសុវណ្ណរង្សី ស្ថិតនៅក្នុងភូមិថ្នល់…ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនោះ ក៍មានការ ចូលរួមពីអាជ្ញាធរមូលដ្ឋាន…ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងព្រះចៅអធិការវត្តតានូ ជាអនុគណស្រុក ស្វាយទាប ដែលធ្វើការឆែកឆេរ នឹងផ្សឹកលោកសង្ឃទាំង៥ អង្គប្រគល់អោយសមត្ថកិច្ចចាត់ការតាមនីតិវិធី។  សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន  ម្ស៉ៅក្រាមពណ៌ស ចំនួន ០៨ កញ្ចប់ មានទម្ងន់ ៣,១៥ ក្រាម និងសម្ភារៈ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត។ ការឃាត់ខ្លួនសង្ឃដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ បាន ធ្វើឡើងក្រោយមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសក្នុងសប្តាហ៍នេះដែលបានដាក់ចេញនូវសង្ឃប្រកាស៨ចំណុចដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។ សង្ឃប្រកាសបានអំពាវនាវថា ដើម្បីបញ្ចៀសការធ្លាក់ចុះ និងការ បាត់បង់សីលធម៌សង្គម គឺត្រូវជម្រុញលើការយកចិត្តទុកដាក់ការអប់រំសីលធម៌ ដល់កុមារាកុមារី យុវជនយុវ នារីដោយបញ្ជ្រាបនូវគោលព្រះធម៌អោយបានស៊ីជម្រៅ …និងជម្រុញធនធានសមណសិស្ស…សមណនិស្សិតជា ធនធាន​ប្រកបដោយចំណេះជំនាញនិងគុណធម៌ពិត ប្រាកដ…និងជម្រុញការដិបត្តិធុតង្គដែលព្រះសង្ឃខ្មែរតែង តែសម្មាទានតាំងពីបុរមបុរាណនោះមក។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ