ជនសង្ស័យគ្រឿងញៀន៧២បានចាប់ក្នុងថ្ងៃនេះ

2017-02-03 17:34:50

  ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសដោយកម្លាំងសមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ បានចាប់ ខ្លួនជនសង្ស័យចំនួន៧២នាក់។សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៧២នាក់ដែល បានចាប់ខ្លួននៅថ្ងៃទី៣កុម្ភៈនេះ គឹរួមមានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣៤នាក់អ្នកប្រើប្រាស់គ្រឿង ញៀនចំនួន៣៦នាក់និងអនុវត្តដីកា២នាក់។វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី៣ខែកុម្ភ:នេះរួមមានមេតំហ្វេតាមីន ICEទម្ងន់១៣កណ្តក់សញ្ញា២២ក្រាមមេតំហ្វេតាមីនICEជាកញ្ចប់តូច១០៦កញ្ចប់និងមេតំហ្វេតាមីនWYទម្ងន់២កណ្តក់សញ្ញា២ក្រាម។ ការបង្រ្កាបក្នុងថ្ងៃនេះរួមមាន១២ខេត្តក្រុង គឺនៅរាជធានីភ្នំពេញខេត្តកណ្តាល ខេត្ត តា កែវខេត្តកំពង់ចាមខេត្តក្រចេះខេត្តពោធិ៍សាត់ខេត្តរតនគីរីខេត្តសៀមរាបខេត្តឧត្តរមានជ័យ ខេត្ត ប៉ៃលិនខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀង។គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣កុម្ភ:ឆ្នាំ២០១៧នេះសមត្ថកិច្ចបាន ចាប់ ខ្លួនជនសង្ស័យបានចំនួន២១០នាក់មេតំហ្វេតាមីនICEទម្ងន់១១៩កណ្តក់សញ្ញា៤៧ក្រាមរួមនិងមេតំហ្វេ តាមីនICE២១៨កញ្ចប់តូចនិង២កញ្ចប់ធំរួមនិងមេតំហ្វេតាមីនWYទម្ងាន់៣កណ្តក់សញ្ញា៤៥ ក្រាម។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ