ក្រសួងអប់រំណែនាំប្រុងប្រយ័ត្នថ្ងៃ១៤កុម្ភៈ

2017-02-06 19:42:01

  ក្រសួងអប់រំ បានចេញសេចក្តីណែនាំគ្រាដល់សិស្សសាលាទូទៅក្នុងពេលដែលទិវាបុណ្យនៃក្តីស្រឡាញ់ Valentine’s Day ថ្ងៃ១៤កុម្ភៈបានឈានជិតមកដល់។ Valentine’s Day ថ្ងៃទី១៤កុម្ភៈ គឺជាទិវាដែលប្រទេសមួយ ចំនួនបានប្រើប្រាស់ក្នុងការរំលឹកក្តីស្រឡាញ់រាប់អានគ្នាក្នុងក្តីកោតគោរព ប៉ុន្តែយុវវ័យមួយចំនួន បានយល់ច្រឡំ និងបានប្រើប្រាស់ទិវា Valentine’s Day ក្នុងរបៀបអាវ៉ាសែនៃក្តីប្រគល់ស្នេហារវាងបុរសនិងស្ត្រីនោះទៅវិញ។ ក្រសួងអប់រំ យុវជននិង កីឡានៅថ្ងៃទី៦កុម្ភៈនេះ បានចេញសេចក្តីណែនាំមួយស្តីពីវិធានការណ៍ទប់ស្កាត់សកម្ម ភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ Valentine’s Day នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯក ជន។ សេចក្តីណែនាំ បានកត៉សម្គាល់ថានៅអម្លុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានេះ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើ អោយ យុវជនភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃ ថ្នូររបស់ខ្លួន និងក្រុមគ្រួសារផងដែរ ប្រាស ចាកវប្បធម៌និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរ។ សេចក្តីណែនាំបានជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្តនិងត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតា បិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្សបានទាន់ ពេលវេលា។

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ