ថ្ងៃចន្ទ ទី22 ខែមករា ឆ្នាំ2018

កម្ពុជាជ្រលងសម្ពាធខ្ពស់

2017-02-06 19:42:39

រាជធានីនិងខេត្តចំនួន១៣ កំពុងរងនឹងជ្រលងសម្ពាធខ្ពស់ ដែលនឹងនាំអោយមានសីតុណ្ហភាពធ្លាក់ចុះរវាងពី ថ្ងៃទី៧ដល់ថ្ងៃទី១៣ខែកុម្ភៈ។ យោងតាមការព្យាករណ៍អាកាសធាតុ សីតុណ្ហភាពអប្បបរមានឹងមានរវាងពី១៧ ទៅ១៩ អង្សាសេ នៅខេត្តឧត្ដរមានជ័យ…បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន កំពង់ស្ពឺ តាកែវ កោះ កុង កំពង់ឆ្នាំង កំពង់ធំ រតនគិរី ខេត្តមណ្ឌលគិរី និង រាជធានីភ្នំពេញ។ ការព្យាករណ៍បានបង្ហាញថាសីតុណ្ហភាពត្រជាក់ដែលត្រូវប្រុងប្រយ័ត្នខ្លាំងនោះ គឺនៅថ្ងៃទី៧កុម្ភៈ។ ការព្យា ករណ៍បានបង្ហាញថានៅតាមតំបន់វាលទំនាប ខ្ពង់រាប និងតំបន់មាត់សមុទ្រ  សីតុណ្ហភាពអប្បបរមា មានពី ២០ទៅ២២អង្សាសេ…និងសីតុណ្ហភាពអតិបរមា មានពី ២៩ទៅ៣១អង្សាសេផងដែរ។ នៅជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ពីការចុះអ័ព្ទខ្លាំងនៅក្នុងភ្នំបាសិដ្ឋនិងនៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ និងមិនមាន សេចក្តីរាយការណ៍ការព្យាករណ៍ការធ្លាក់ភ្លៀងណាមួយគួរអោយកត់សម្គាល់ទេក្នុងសប្តាហ៍នេះ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ