ថ្ងៃចន្ទ ទី22 ខែមករា ឆ្នាំ2018

ជនសង្ស័យគ្រឿងញៀន៥១បានចាប់ក្នុងថ្ងៃនេះ

2017-02-06 19:43:05

  ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសដោយកម្លាំងសមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ បានចាប់ ខ្លួនជនសង្ស័យចំនួន៥១នាក់។សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥១នាក់ដែល បានចាប់ខ្លួននៅថ្ងៃទី៦កុម្ភៈនេះ គឹរួមមានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៣០នាក់និងអ្នកប្រើប្រាស់គ្រឿង ញៀនចំនួន២១នាក់។វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី៦ខែកុម្ភ:នេះរួមមានមេតំហ្វេតាមីនICEទម្ងន់៦កណ្តក់សញ្ញា៥៧ក្រាមមេតំហ្វេតាមីនICEជាកញ្ចប់៨៣តូចកញ្ចប់និងមេតំហ្វេតាមីនWYចំនួន៤គ្រាប់។ ការបង្រ្កាបក្នុង ថ្ងៃនេះរួមមានគឺនៅរាជធានីភ្នំពេញខេត្តកណ្តាលខេត្តតាកែវខេត្តបាត់ដំបងខេត្តកំពតខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុខេត្តឧត្តរមានជ័យខេត្តប៉ៃលិននិងខេត្តព្រះវិហារ។ គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦កុម្ភ:ឆ្នាំ ២០១៧នេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានចំនួន៤៣១នាក់ មេតំហ្វេតាមីនICEទម្ងន់១៨០កណ្តក់ សញ្ញា៥១ក្រាមរួមនិងមេតំហ្វេតាមីនICE៤៣៨កញ្ចប់តូចនិង១៣កញ្ចប់ធំរួមនិងមេតំហ្វេតាមីនWYទម្ងាន់៣កណ្តក់សញ្ញា៤៥ ក្រាមនិង១៤គ្រាប់ផងដែរ។ កាលពីខែមករាកន្លងទៅចំនួនមនុស្សដែលសមត្ថកិច្ច បានឃាត់ ខ្លួនមានចំនួនសារុប២៧៧៣ ក្នុង១១៤៤ករណី…និងមានគ្រឿងញៀន៩ពាន់១៤៨ក្រាមកណ្តក់សញ្ញា៥៣។ 

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ