ថ្ងៃចន្ទ ទី22 ខែមករា ឆ្នាំ2018

មន្ត្រីរាជការទទួលបានរបបសន្តិសុខសង្គមលើកដំបូង

2017-02-07 19:11:27

 មន្ត្រីរាជការចាប់ទទួលបានរបបសន្តិសុខសង្គមហើយ ក្រោយការប្រកាសចេញផ្សាយនូវព្រះរាជក្រិត្យឡាយ ព្រះហស្ថដោយព្រះមហាក្សត្រ។ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនិងផ្នែក ថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជននេះ គឺជាការធានារ៉ាប់រងរបស់ រដ្ឋាភិបាលសម្រាប់ជួយបុគ្គលិកមន្ត្រីរាជការក្នុងសេវាព្យាបាលអោយឥតគិតថ្លៃ ដែលទើបមានជាលើកដំបូង ក្នុងសម័យបច្ចុប្បន្ននេះ។ យោងតាមព្រះរាជក្រិត្យរបបសន្តិសុខសង្គមនេះ នឹងជួយធានាការចេញថ្លៃសេវាព្យា បាលចំពោះគ្រោះថ្នាក់ការងារ…គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ។ ព្រះរាជក្រិត្យផ្សព្វផ្សាយរបបសន្តិ សុខសង្គមនេះ បានឡាយព្រះហស្ថពីព្រះមហាក្សត្រតាំងពីថ្ងៃទី១កុម្ភៈឆ្នាំ២០១៧ ប៉ុន្តែក្រុមអ្នកសារព័ត៌មាន ទើបបានទទួលនៅ ថ្ងៃនេះទេ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ