ថ្ងៃចន្ទ ទី22 ខែមករា ឆ្នាំ2018

លានប្រជាធិបតេយ្យថ្មីកំពុងសាងសង់

2017-02-07 19:11:48

  សួនច្បារប្រជាធិបតេយ្យបានចាប់ផ្ដើមសាងសង់ហើយ ដែលសំណង់ថ្មីនេះ នឹងជំនួសទីលានប្រជាធិបតេយ្យ។ ទីលានប្រជាធិបតេយ្យ ពីមុនស្ថិតនៅជិតវត្តភ្នំ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែទីលានប្រជាធិបតេយ្យថ្មី នឹងស្ថិតនៅសួនច្បារសូគីម៉ិចឫស្សីកែវ ផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហ្វេសប៊ុករបស់មន្ទីរសា ធារណការរាជធានីភ្នំពេញបានឲ្យដឹងថាសួនច្បារប្រជាធិបតេយ្យ បានចាប់ផ្តើមស្ថាបនាហើយ។ សួនច្បារនេះ បែងចែកជា  ទីធ្លា ការឺឡា សួនច្បារ ចំណតរថយន្ត បង្គន់អនាម័យ បង្គោលហ្វាបំភ្លឺ និងបង់អង្គុយ សម្រាប់ប្រជា ពលរដ្ឋលំហែកំសាន្តផងដែរ។ សម្ដេចតេជោសែន នាពេលកន្លងមក បានណែនាំដល់សាលារាជធានីភ្នំពេញ ឲ្យធ្វើការផ្លាសប្ដូរទីលានប្រជាធិបតេយ្យចេញពីកណ្ដាលរាជធានីភ្នំពេញ ដោយសារកត្តាសណ្ដាប់ធ្នាប់ សន្តិសុខ និងបញ្ចៀសការកកស្ទះចរាចរណ៍។ សម្ដេចក៍បានណែនាំឲ្យយកទីលានប្រជាធិបតេយ្យចាស់ ធ្វើជាសួនច្បារ និងជាកន្លែងប្រគុំដន្ត្រីរបស់ជនពិការផងដែរ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ