សវនាការឃាតកម្មកែមឡីនឹងធ្វើថ្ងៃ១មីនា

2017-02-07 19:12:10

 ក្តីរំពឹងសវនាការតុលាការលើឃាតករបាញ់សម្លាប់លោកកែម ឡី នឹងមកដល់នៅថ្ងៃទី១មីនាខាងមុខនេះហើយ ។ បុរសឈ្មោះជួបសម្លាប់ គឺជាឃាតករសង្ស័យតែមួយគត់ដែលគេបានចាប់ខ្លួនភ្លាមៗក្រោយការបាញ់សម្លាប់ លោកកែម ឡីក្នុងហេតុការណ៍បង្ហូរឈាមព្រឹកថ្ងៃទី១០កក្កដាឆ្នាំ២០១៦នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថា នីយប្រេងឥន្ធនៈ កាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ ទន្លេបា សាក់ខណ្ឌ ចំការមន ។ ជនសង្ស័យជាឃាតករ ត្រូវបណ្តាញក្នុងសង្គមបានរកឃើញថាគាត់មានឈ្មោះ ពិតប្រាកដ អឿត អាង អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ឃាតករបានប្រាប់សមត្ថកិច្ចថាគាត់ធ្លាប់បានទៅធ្វើជាកម្មករចំការដំណាំនៅខេត្តស្រះកែវប្រទេសថៃ។ អាវុធខ្លី មួយដើមដែលបាញ់សម្លាប់លោកកែមឡី ត្រូវសមត្ថកិច្ចបានដកហូតជាភស្តុតាង។ ការជូនដំណឹងថ្ងៃសវនាការ ជនសង្ស័យនេះ បានធ្វើដោយមន្ត្រីអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោកលី សុផាន់ណា។ លោក លី សុផាន់ណាបានបញ្ជាក់ថា សវនាការថ្ងៃទី១ខែមីនាខាងមុខនេះ នៅមិនទាន់ដឹងថាតើនឹង មានសាក្សីប៉ុន្មាននាក់ ចូលរួមសវនាការនោះឡើយ ។ សេចក្តីរាយការណ៍បានអោយដឹង ថាជនសង្ស័យជាឃាតករ ដែលបាញ់សម្លាប់ លោកកែម ឡី ត្រូវបានគេចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់ឬ ដឹកជញ្ជូនអាវុធគ្មានការ អនុញ្ញាត តាមមាត្រា២០០ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ។ 

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ