ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ចាប់កូកាអ៊ីនជិត២គីឡូក្រាមនិងស្ត្រីសង្ស័យវ៉េណេហ្ស៊ុយអេឡា

2017-02-07 19:14:08

 គ្រឿងញៀនកូកាអ៊ីនជិត២គីឡូក្រាម និងស្ត្រីសង្ស័យជាតិ វ៉េណេហ្ស៊ូអេឡាម្នាក់ ត្រូវសមត្ថកិច្ចបានចាប់នៅព្រ លានយន្តហោះអន្តរជាតិភ្នំពេញគ្រាដែលប៉ុនប៉ងយកគ្រឿងញៀនទាំងនេះចូលក្នុងទឹកដីកម្ពុជា។ គ្រឿងញៀន ជាង១ពាន់៧៩១ក្រាម បានលាក់បង្កប់ក្នុងគ្រាប់ឡេវអាវដាក់ក្នុងស្បោងមួយបន្លំភ្នែកសមត្ថកិច្ច។ កម្ពុជាកំពុង ស្ថិតក្នុងយុទ្ធនាការ​បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំទូទាំងប្រទេស។ ការចាប់ជនសង្ស័យបរទេសនិងគ្រឿង ញៀនដ៏ច្រើននេះ បានប្រព្រឹត្តទៅកាលពីម៉ោង៦ល្ងាចថ្ងៃទី៦កុម្ភៈកន្លងមកនេះ ដែលជាការចាប់លើកដំបូង ក្នុងដំណាក់កាលយុទ្ធនាការរបស់កម្ពុជារយៈពេល៦ខែដំបូងនេះ។ ស្ត្រីជាតិវេណេហ្សុយអេឡា ឈ្មោះ Ven Mijias Neilin Coromoto បានធ្វើដំណើរចេញពីប្រទេសប្រេស៊ីល ដោយឆ្លងកាត់ក្រុងបាងកកប្រទេសថៃ និង បន្តមកកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ស្ត្រីជាតិវេណេហ្ស៊ុយអេឡា ដដែលបានថ្លែងថានាង បំរុងនាំគ្រឿងញៀនកូកាអ៊ីនជិត ២គីឡូក្រាមទាំងនោះ ទៅកាន់ខេត្តសៀមរាបតាមមធ្យោបាយរថយន្ត ប៉ុន្តែ បានរងនឹងការចាប់ខ្លួនពេលធ្វើដំណើរបំរុងចាកចេញពីព្រលានយន្តហោះភ្នំពេញនេះ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ