ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ជនសង្ស័យគ្រឿងញៀន៨៤បានចាប់ក្នុងថ្ងៃនេះ

2017-02-07 19:14:37

  ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសដោយកម្លាំងសមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ បានចាប់ ខ្លួនជនសង្ស័យចំនួន៨៤នាក់នៅថ្ងៃនេះ។សេចក្តីរាយការណ៍បានបញ្ជាក់ថាក្នុងចំណោមជនសង្ស័យទាំង៨៤នាក់ដែលបានចាប់ខ្លួននៅថ្ងៃទី៧កុម្ភៈនេះ គឹរួមមានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៣៣នាក់និងអ្នកប្រើប្រាស់ គ្រឿងញៀនចំនួន៥១នាក់។វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី៧ខែកុម្ភ:នេះរួមមានមេតំហ្វេតាមីនICEទម្ងន់៦កណ្តក់សញ្ញា៤៦ក្រាមនិងមេតំហ្វេតាមីនICEជាកញ្ចប់ចំនួន៥១តូចកញ្ចប់និងគ្រឿងញៀនកូកាអ៊ីន១ពាន់៧៩១ កណ្តក់សញ្ញា២៨ក្រាម។ ការបង្រ្កាបក្នុងថ្ងៃនេះរួមមាននៅរាជ ធានីភ្នំពេញខេត្តកណ្តាលខេត្តបន្ទាយមាន ជ័យខេត្តបាត់ដំបងខេត្តកំពង់ចាមខេត្តកំពង់ឆ្នាំងខេត្តកំពង់ស្ពឺខេត្តកំពតខេត្តប៉ៃលិនខេត្តក្រចេះខេត្តពោធិ៍សាត់ខេត្តសៀមរាបនិងខេត្តស្វាយរៀង។ គិតចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៧កុម្ភ:ឆ្នាំ២០១៧នេះ សមត្ថ កិច្ចបានចាប់ខ្លួនជនសង្ស័យបានចំនួន៥១៥នាក់ និងគ្រឿងញៀនកូកាអ៊ីន១ពាន់៧៩១ កណ្តក់សញ្ញា ២៨ក្រាម មេតំហ្វេតាមីន ICEទម្ងន់១៨៦កណ្តក់សញ្ញា៩៤ក្រាមមេតំហ្វេតាមីនICE៤៨៩កញ្ចប់តូចនិង១៣កញ្ចប់ធំ រួមនិងមេតំហ្វេតាមីនWYទម្ងន់៣កណ្តក់សញ្ញា៤៥ក្រាមនិង១៤គ្រាប់ផងដែរ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ