ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ធីសុវណ្ណថាតម្លើងថ្លៃសងជម្ងឺចិត្ត…

2017-02-07 19:15:04

  កញ្ញាធីសុវណ្ណថា បានតម្លើងការទាមទារសំណងពី២៥ម៉ឺនឡើងដល់៥០ម៉ឺនដុល្លារពីប្រធានគណបក្សសង្គ្រោះ ជាតិដែលនាងបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ការទាមទារតម្លើងសំណងនេះគឺបានឲ្យដឹងនៅថ្ងៃទី៧ កុម្ភ:ឆ្នាំ២០១៧ពេលកញ្ញាធីសុវណ្ណថា បានចូលខ្លួនបំភ្លឺតាមដីកាកោះរបស់ អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញពាក់ព័ន្ធនឹងការប្តឹងលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ កញ្ញាធីសុវណ្ណថា ដែលបានចូល បំភ្លឺនៅតុលាការថ្ងៃនេះ បានថ្លែងថាមូលហេតុដែលសំណងទាមទារពី២៥ម៉ឺនឡើងដល់៥០ម៉ឺនដុល្លារ គឺដោយ សារតែលោកសមរង្ស៊ីនិយាយតាមវិទ្យុអាស៊ីសេរីថា មានបណ្តឹងកាន់តែច្រើនកាន់តែល្អ។ កញ្ញាធីសុវណ្ណថាបាន បញ្ជាក់បន្ថែមនៅព្រឹកមិញនេះទៀតថា ប្រសិនបើការប្តឹងបានសម្រេច កញ្ញានឹងយកលុយទាំងនេះទៅអភិវឌ្ឍន៍ តំបន់អារ៉ែង។ កញ្ញាធីសុវណ្ណថា បានប្តឹងលោកសមរង្ស៊ី កាលពីថ្ងៃទី១៧មករា បន្ទាប់ពីលោកសម រង្ស៊ី បាន និយាយនៅក្រៅប្រទេស ចោទប្រកាន់ថាសម្តេចតេជោ ហ៊ុន សែន បានសូកលុយ១ លានដុល្លារដល់កញ្ញា ធី សុវណ្ណថាដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។ កញ្ញាធីសុវណ្ណ ថាចោទថាសម្តីលើកឡើង របស់លោក សមរង្ស៊ី គឺជាការលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់ជាការមួល បង្កាច់ជាការអះអាងបំផ្លើស… បង្កការប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះ។ កញ្ញាធីសុវណ្ណថាបានចោទ ប្រកាន់ទៀតថាសម្តីរបស់លោក សមរង្ស៊ី គឺជាហេតុផលនយោបាយមួយ ក្រោយដែលកញ្ញា ធី សុវណ្ណថា ឈប់ គាំទ្រនិងបាត់ជំនឿគាំទ្រ លើ លោកសម រង្ស៊ីនិងគណបក្សសង្គ្រោះជាតិ។  អយ្យការសាលាដំបូងរាជធានី បានកោះហៅខាងភាគីលោកសម រង្ស៊ីចូលបំភ្លឺជុំវិញបញ្ហានេះ នៅថ្ងៃទី១៤កុម្ភៈខាងមុខនេះផងដែរ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ