ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

តេជោសែនបង្ហាញសុខដុមនីយកម្មសាសនានៅកម្ពុជា

2017-02-08 18:44:00

 សម្តេចតេជោសែន បានមានប្រសាសន៍អំពាវនាវប្រជាពលរដ្ឋបន្តគាំទ្រគោលនយោបាយដឹកនាំរាជរដ្ឋាភិបាល ដែលបានធ្វើអោយប្រទេសជាតិមានសេចក្តីសុខសាន្ត…មានការអភិវឌ្ឍន៍ ជាពិសេសសុខដុមនីយកម្មនៃវិស័យ សាសនា។ ប្រសាសន៍របស់សម្តេចបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ខែកុម្ភៈ ក្នុងពេលអញ្ជើញចូលរួម ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជ ធានីភ្នំពេញ។ សម្តេចបានមានប្រសាសន៍បង្ហាញ៤ចំណុចដែលជាម៉ែត្រវាស់ស្ទង់នៃសមត្ថភាពដឹកនាំរបស់រាជ រដ្ឋាភិបាល(សម្លេងសម្តេចនឹងមានក្នុង អប្សរាណិត)

វិស័យសាសនារបស់កម្ពុជារួមទាំងវត្តអារ៉ាមបានរលាយបាត់បង់អស់ទាំងស្រុងរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ក្នុងរបបដឹក នាំខ្មែរក្រហម។ ព្រះសង្ឃត្រូវក្រុមខ្មែរក្រហមចាប់ផ្សឹក និងបង្ខំអោយធ្វើពលកម្មធ្ងន់ធ្ងរជាមួយ នឹងប្រជាពលរដ្ឋដទៃទូទាំងប្រទេស។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យសាសនាបានរស់សាឡើងវិញ ក្នុងនោះរួមមានសាសនាព្រះពុទ្ធ…សាសនាឥស្លាម…សាសនាគ្រឹស្តគ្រប់និកាយ និងការរស់ឡើងវិញនូវ សេរី ភាពជំនឿលើសាសនាដទៃទៀតផងដែរ។  បច្ចុប្បន្ននៅទូទាំងប្រទេសមានវត្តចំនួន៤៨៧២វត្ត និងមានព្រះសង្ឃ ជិត៧ម៉ឺនអង្គ។

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ