កប៉ាល់លឿនត្រៀមដឹកជញ្ជួនការធ្វើដំណើរភ្នំពេញ-តាខ្មៅ

2017-02-08 18:45:05

អ្នកធ្វើការឬអ្នកធ្វើដំណើរចេញចូលភ្នំពេញមកពីក្រុងតាខ្មៅ ឬមកពីព្រែកព្នៅ នឹងមិនរងការស្ទះចរាចរណ៍ធ្វើ ដំណើរទៀតទេនាអនាគតខាងមុខនេះ ដោយសារតែសាលារាជធានី នឹងផ្តល់មធ្យោបាយកប៉ាល់ដឹកជញ្ជួនទៅ វិញទៅមក។ យោងតាមការប្រជុំរបស់សាលារាជធានីភ្នំពេញកាលពីម្សិលមិញនេះ កប៉ាល់លឿនប្រមាណ២០ គ្រឿង នឹងដាក់អោយដំណើរការតាមផ្លូវទឹកដែលនឹងចាប់ផ្តើមក្នុងរង្វង់ខែមេសាខាងមុខនេះ។ អភិបាលរាជ ធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានបញ្ជាក់អំពីមធ្យោបាយធ្វើដំណើរដឹកជញ្ជូននោះដែលគម្រោង នឹងដឹកអ្នក ដំណើរតាមចំណតដែលនឹងមាននៅទន្លេសាប…នៅទន្លេចតុមុខ…នៅទន្លេបាសាក់ ចាប់ពីស្ពាន ព្រែកព្នៅខណ្ឌ ព្រែកព្នៅ រហូតមកដលើរាជធានីភ្នំពេញ និងបន្តដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមគម្រោង សេវាដឹកជញ្ជូន អ្នកដំណើរតាមផ្លូវទឹកនោះ នឹងចាប់ផ្ដើមពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់ ដែលមានចម្ងាយធ្វើដំណើរជាង២៤ គីឡូម៉ែត្រ។ សាលារាជធានី នឹងសាងសង់ផែនិងចំណតអ្នកដំណើរចំនួន៩កន្លែង រវាងពីព្រែកព្នៅនិងក្រុងតាខ្មៅ និងប្រើកប៉ាល់ល្បឿនលឿនចំនួន ២០គ្រឿង ដែលកប៉ាល់១គ្រឿងអាចផ្ទុកអ្នកដំណើរ ចំណុះបាន៩០នាក់។ កប៉ាល់នោះ អាចបើកបរក្នុងល្បឿន ពី៣០ទៅ៤០គីឡូម៉ែត្រក្នុង១ម៉ោង។  ការធ្វើដំណើរពីចំណត១ទៅចំណត១ នឹងប្រើរយៈពេលពី១២នាទីទៅ១៥នាទី។ គម្រោងដឹកជញ្ជូនផ្លូវទឹកនេះ នឹងចាប់ផ្តើមនៅខែមេសាខាងមុខនេះ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ