ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

តេជោសែនអំពាវនាវការចូលរួមប្រឆាំងគ្រឿងញៀន

2017-02-08 18:45:53

  សម្តេចតេជោ សែនបានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទាំងអស់គ្នានូវការប្រឆាំងគ្រឿងញៀន ក្នុងស្ថានការណ៍ដែលយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសកំពុងដំណើរការមកនេះ។ ប្រសាសន៍អំពាវ នាវ បានប្រព្រឹត្តទៅគ្រាដែលអ្នករងគ្រោះនឹងគ្រឿងញៀនមិនមែនមានត្រឹមតែយុវជនប៉ុណ្ណោះទេ សូម្បីតែព្រះ សង្ឃ ក៏ស្ថិតក្នុងចំណោមអ្នកសេពគ្រឿងញៀនផងដែរ។ សម្តេចតេជោសែន បានមានប្រសាសន៍ ស្នើអោយអ្នក អាណាព្យាបាល ត្រូវចូលរួមក្នុងការយកចិត្តទុកដាក់ចំពោះការថែរក្សាកូនប្រុសស្រីរបស់ខ្លួន (សម្លេងសម្តេចមានក្នុងកម្មវិធីអប្សរាណិត)

 

កម្ពុជាចាប់តាំងពីថ្ងៃទី១មករាឆ្នាំ២០១៧ បានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសជំហានដំបូង រយៈពេល៦ខែដោយមានការចូល រួមពីក្រសួងចំនួន៩…និង៥អង្គភាពនៃអគ្គបញ្ជាការដ្ឋានចំណុះក្រសួងមហាផ្ទៃ រួមនឹងបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសផងដែរ។ ក្នុងរយៈពេលបង្ក្រាបមួយខែដំបូងគឺខែមករាកន្លង មកនេះ ជនសង្ស័យគ្រឿងញៀន២៧៧៣នាក់ត្រូវបានគេបង្ក្រាបក្នុងនោះរួមមានព្រះសង្ឃ៥អង្គក្នុងខេត្តស្វាយ រៀងបានរងការផ្សឹកនិងចាប់ខ្លួន និងសមត្ថកិច្ចបានចាប់គ្រឿងញៀន សារុប៩ពាន់១៤៨ កណ្តក់សញ្ញា៥៣ក្រាម ផងដែរ។  

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ