ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ចាប់ជនសង្ស័យគ្រឿងញៀន៩៤នាក់

2017-02-08 18:46:21

ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសដោយកម្លាំងសមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថនៅថ្ងៃទី៨ កុម្ភៈនេះ បានចាប់ខ្លួនជនសង្ស័យចំនួន៩៤នាក់។សេចក្តីរាយការណ៍បានបញ្ជាក់ថាក្នុងចំណោមជនសង្ស័យ ទាំង៩៤នាក់ដែលបានចាប់ខ្លួននៅថ្ងៃទី៨កុម្ភៈនេះគឺរួមមានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២៧នាក់និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៦៧នាក់។វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី៨ខែកុម្ភ:នេះរួមមានមេតំហ្វេតាមីនICE ទម្ងន់៥កណ្តក់សញ្ញា៦៣ក្រាមនិងមេតំហ្វេតាមីនICEជាកញ្ចប់ចំនួន៧៩តូចកញ្ចប់និងគ្រឿងញៀនមេតំហ្វេតា មីនWY២ម៉ឺន៤ពាន់គ្រាប់។ ការបង្រ្កាបក្នុងថ្ងៃនេះរួមមានមន្ទីប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ខេត្តបាត់ ដំបងខេត្តតាកែវខេត្តបន្ទាយមានជ័យខេត្តកំពង់ឆ្នាំងខេត្តកំពតខេត្តកំពង់ឆ្នាំងខេត្តមណ្ឌលគីរីខេត្តព្រៃវែងខេត្តរតនគីរីនិងខេត្តសៀមរាប។គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨កុម្ភ:ឆ្នាំ២០១៧នេះសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានចំនួន៦០៩នាក់ និងគ្រឿងញៀនកូកាអ៊ីន១ពាន់៧៩១កណ្តក់សញ្ញា២៨ក្រាមមេតំហ្វេតាមីន ICE ទម្ងន់១៩២កណ្តក់សញ្ញា៦ក្រាមមេតំហ្វេតាមីនICE៥៦៨កញ្ចប់តូចនិង១៣កញ្ចប់ធំរួមនិងមេតំហ្វេតាមីនWYទម្ងន់៣កណ្តក់សញ្ញា៤៥ក្រាមនិងចំនួន២ម៉ឺន៤ពាន់១៤គ្រាប់ផងដែរ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ