ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

នាយករដ្ឋមន្ត្រីរកការលុបបំណុលអាមេរិក

2017-02-08 18:47:06

   សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រកការលុបបំណុលសហរដ្ឋអាមេរិកពីអតីតកាលដោយសារតែ បំណុលនោះ គឺជាបំណុលទិញអាវុធសម្លាប់ខ្មែរក្នុងអតីតជំនាន់របបសាធារណរដ្ឋខ្មែរលោកលន់នល់។ ការ ជំពាក់បំណុលអាមេរិកពេលនោះមាន ប្រមាណ២៧៨លានដុល្លារ… ហើយបំណុលនេះបានកើនឡើងការប្រាក់ ជាបន្តបន្ទាប់ និងឈានដល់ការជំពាក់បូកសារុបប្រមាណ៤០០លានដុល្លារអាមេរិក។ របបសាធារណរដ្ឋខ្មែរ លោកលន់នល់ គឺជារបបផ្តួលរំលំអតីតរបបរាជានិយមដឹកនាំដោយព្រះករុណាសម្តេចព្រះ នរោ ត្តមសីហនុនៅ ថ្ងៃទី១៨មីនាឆ្នាំ១០៧០ក្រោមការគាំទ្ររបស់សហរដ្ឋអាមេរិកនាជំនាន់នោះ។ រដ្ឋប្រហារពេល នោះហើយ បាន នាំអោយកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងមានការខ្ចីជំនួយពីក្រុង Washington ដើម្បី វាយប្រហារក្រុម ទ័ពព្រៃខ្មែរក្រហម។ យន្តហោះបេ៥២អាមេរិក បានធ្វើសកម្មភាពទម្លាក់គ្រាប់បែកលើកម្ពុជានា អតីតកាលនោះ ដែលធ្វើអោយពលរដ្ឋខ្មែរបានរងការស្លាប់និងរបួសជាច្រើន។ នៅក្នុងខេត្តស្វាយរៀងដែលជាប់នឹងប្រទេសវៀត ណាម ក្រុមស៊ីម៉ាក់ទើបបានរកឃើញគ្រាប់ទម្លាក់ពីយន្តហោះបេ៥២មួយចំនួនថែមទៀតដែល រួមមានទាំង គ្រាប់ផ្ទុកជាតិគីមីផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាហេតុអ្វីបានជាកម្ពុជាត្រូវ សងបំណុល អាមេរិកដែលជាបំណុលទិញអាវុធសម្លាប់ខ្មែរក្នុងជំនាន់នោះ (សម្លេងសម្តេចក្នុងអប្សរាណិត)

 

ប្រវត្តិសាស្ត្រ បានសរសេរថាការទម្លាក់គ្រាប់បែកដោយយន្តហោះបេ៥២របស់សហរដ្ឋអាមេរិក ប្រមាណជាង ១៤ខែលើទឹកដីកម្ពុជាកាលពីអតីតកាល គឺមានចំនួនសារុប៣ពាន់៥០០លើក ដោយបានធ្វើអោយពលរដ្ឋស្លាប់ ចំនួន៦សែននាក់។ 

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ