ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

អគ្គស្នងការនគរបាលព្រមានស្នងការគ្រប់ខេត្តរាជធានី…

2017-02-08 18:47:48

អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានស្នងការនគរបាលទាំង២៥រាជធានីខេត្តត្រូវទទួលខុសត្រូវក្នុងករណី ដែលមានការប្តឹងថាមាននគរបាលធ្វើសកម្មភាពលួចលាក់ដាក់កុងត្រូលអនាធិបតេយ្យ។ ការព្រមាននេះបានធ្វើ ក្នុងសេចក្តីណែនាំ៥ចំណុចចុះថ្ងៃទី៦កុម្ភៈដោយនាយឧត្តមសេនីយ៍នេតសាវឿន។ សេចក្តីណែនាំព្រមាននេះ បានធ្វើឡើងក្រោយសេចក្តីរាយការណ៍ត្អូញត្អែរពីប្រជាពលរដ្ឋធ្វើដំណើរដែលនិយាយថាកុងត្រូលជជុះអនាធិប តេយ្យនៅតែបន្តមានដែលបង្កការរំខានដល់ជីវភាពប្រចាំថ្ងៃ និងប៉ះពាល់ធ្ងន់ធ្ងរដល់ការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។ សេចក្តីណែនាំ បានដាស់តឿនស្នងការនគរបាលទាំងអស់ត្រូវរំលឹកណែនាំដល់កងកម្លាំង នគរបាលក្រោមឪវាទសាឡើងវិញ…ត្រូវអោយកម្លាំងក្រោមបង្គាប់ដឹងអំពីវិធានការណ៍ម៉ឺងម៉ាត់ដាក់ទោសដោយ គ្មានយោគយល់ចំពោះនគរបាលដែលប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ…ស្នងការនគរបាលខេត្តនិងរាជធានីទូទាំង ប្រទេសត្រូវទទួលខុសត្រូវចំពោះករណីទាំងនេះ បើសិនជាកើតមានក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន…មានវិធានការ លុបបំបាត់ចោលអំពើអសកម្មនានាទាំងនេះនិងត្រូវបង្កើតគណបញ្ជាការដឹកនាំត្រួតពិនិត្យនិងលុបបំបាត់ចោល ប៉ុស្តិ៍អនាធិបតេយ្យទាំងនេះ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ