ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

សេចក្តីស្នើច្បាប់រារាំងទណ្ឌិតធ្វើនយោបាយបញ្ជូនដល់សភា

2017-02-10 19:11:01

សេចក្តីស្នើច្បាប់រារាំងទណ្ឌិតមិនអោយដឹកនាំគណបក្សនយោបាយ បានបញ្ជូនទៅដល់រដ្ឋសភាហើយនៅថ្ងៃទី ១០កុម្ភៈនេះ។ មន្ត្រីអ្នកនាំពាក្យរដ្ឋសភាលោកឡេង ប៉េងឡុង បានថ្លែងថា លិខិតស្នើរបស់ក្រុមអ្នកតំណាង រាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បាន ចូលមកដល់រដ្ឋសភាហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នឹងគ្រោងដាក់ចូលទៅ គណៈកម្មាធិការ អចិ ន្រ្តៃយ៍ក្នុងពេលឆាប់ៗខាងមុខនេះ។ កម្ពុជាមិនទាន់មានច្បាប់រារាំងទណ្ឌិត ធ្វើនយោបាយដឹកនាំគណបក្សក្នុង ប្រទេស ដូចប្រទេសជិតខាងកម្ពុជានោះទេ។ នេះជាលើកទី១ហើយ ដែលកម្ពុជាបានរៀបចំសេចក្តីព្រាងច្បាប់ នេះគ្រា ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនដែលរាងចាលនូវការធ្វើនយោបាយទុច្ចរិតបើទោះបីជាមាន ការយោគ យល់អនុគ្រោះពីនាយករដ្ឋមន្ត្រីដែលតែងស្នើព្រះមហាក្សត្ររកការលើកលែងទោសជាច្រើនដងរួច មកហើយ។ សេចក្តីរាយការណ៍បាននិទស្សន៍ថាបើសិនជាសេចក្តីស្នើច្បាប់នេះ នឹងអនុម័តក្នុងរដ្ឋសភានោះមែន មេដឹកនាំគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន នឹងត្រូវប្រឈមនឹងការរារាំងមិនអោយធ្វើនយោបាយបន្តទៀតឡើយ។ កម្ពុជាមិនមែនមានតែគណបក្សសង្គ្រោះជាតិតែមួយជាគណបក្សប្រឆាំងនោះទេ។ នៅក្នុងពេលបោះឆ្នោតឆ្នាំ ២០១៣ កម្ពុជាមានគណបក្សចំនួន៨ បានចូលរួមក្នុងការបោះឆ្នោតសកល។ សេចក្តីរាយការណ៍បានបង្ហាញថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏មានគណបក្សថ្មីបង្កើតយ៉ាងហោចចំនួន១១ទៀតផងដែរ ដែលនាំអោយចំនួន គណបក្ស នយោបាយកាន់តែកើនឡើង ជាពិសេសក្នុងពេលដែលកម្ពុជា ត្រៀមចូលរួមការ បោះឆ្នោតនាពេល ខាងមុខ នេះ។ 

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ