ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

គណបក្សប្រជាជនប្រតិកម្មចំពោះការប្តឹងសម្តេចទាំង២

2017-02-10 19:12:26

មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច បានប្រតិកម្មតបនឹងសម្តីរបស់លោកសមរង្ស៊ីដែល និយាយថាគណបក្ស សង្គ្រោះជាតិគ្រោងនឹងរៀបចំសំណុំរឿងប្តឹងសម្តេចតេជោសែននិងសម្តេចអគ្គមហាពញា ចក្រីហេងសំរិនទៅតុលាការអន្តរជាតិ។ លោកសុខ ឥសាន បានថ្លែងថាតុលាការព្រហ្មទណ្ឌអន្តរជាតិដែលមាន គោលការណ៍ទទួលការដោះស្រាយនូវបណ្តឹងឧក្រិដ្ឋកម្មឈ្លានពាន…ឧក្រិដ្ឋកម្មសង្គ្រាម…ឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺទទួលយកការដោះស្រាយនូវបណ្តឹងបទល្មើសក្រោយឆ្នាំ១៩៩៨តែ ប៉ុណ្ណោះ…ប៉ុន្តែបណ្តឹងរបស់លោកសម រង្ស៊ីនេះ គឺក្នុងហេតុការណ៍រវាងពីឆ្នាំ១៩៨៤ដល់ឆ្នាំង១៩៨៨។ ព័ត៌មានពិស្តារនឹងមានក្នុងកម្មវិធីអប្សរាណិត។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ