ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

រដ្ឋមន្ត្រីកសិកម្មរិះគន់កាំកុងត្រូល

2017-02-10 19:14:09

   រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវក្តីព្រួយបារម្ភនិងបានរិះគន់ចំពោះកាំកុងត្រូល ដែលធ្វេសប្រហែសនៅ តែបណ្តោយការនាំទំនិញមានជាតិគីមីចូលមកកម្ពុជាបាន ។ ការរិះគន់នេះធ្វើឡើង ក្នុងពិធីបិទកិច្ចប្រជុំបូកសរុប សភាពការណ៏វិស័យជលផលប្រចាំឆ្នាំ២០១៦ និងទិសដៅវិធានការឆ្នាំ២០១៧ នៅរសៀលថ្ងៃទី១០កុម្ភះ ឆ្នាំ ២០១៧។ ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេងសាខុន គឺក្នុងគ្រាដែល មានសេចក្តីរាយ ការណ៍អំពីទំនិញ ខូចគុណភាព ពិសេសគឺត្រីសាច់នាំចូលពីប្រទេសជិតខាង ចូលតាម ច្រករបៀងនិងនៅតែ មានដាក់លក់លើទីផ្សារនៅរាជធានីជាដើម ដែលនាំឲ្យប្រជាពលរដ្ឋទទួលទាន ខូចសុខភាព ។ លោករដ្ឋមន្ត្រី វេងសាខុន នៅថ្ងៃនេះ បានព្រមានដាក់ទោសដកអាជ្ញាបណ្ណនាំចូលចំពោះ ក្រុមហ៊ុននាំចូលត្រីសាច់ខូចគុណ ភាពឬមានជាតិគីមីមកលក់នៅកម្ពុជា ។

 

 លោក រដ្ឋមន្ត្រី វេងសាខុន នៅបានបញ្ជាក់ទៀតថាគេគួរតែសើ្នសម្ដេចតេជោ ធ្វើការពង្រីកលទ្ធភាពធើ្វការ ទប់ ស្កាត់បន្លែដែលមានផ្ទុកសារធាតុគីមី​ ហើយនិងសាច់សត្វគ្រប់ប្រភេទសិន មុននឹងធ្វើការនាំចូលមកទឹកដីកម្ពុជា និងត្រូវតែឆែកមើលថាតើមានវិញ្ញាបនប័ត្របញ្ជាក់អនាម័យពីប្រទេសគេដែរឬទេ ដើម្បីធ្វើយ៉ាងណាអោយសុខ មាលភាពប្រជាជនខ្មែរបាន ប្រសើរ។ លោករដ្ឋមន្ត្រីបានបន្តថា គេត្រូវតែអនុវត្តន៏នូវវិធានការណ៍នេះ ​ដែលរួម បញ្ចូល ទាំងអង្ករ បន្លែ សាច់​ និង ត្រីផងដែរ។ ព័ត៌មានពិស្តារនឹងមានក្នុងកម្មវិធីអប្សរាណិត។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ