ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ក្រសួងជូនដំណឹងEquinox អង្គរ

2017-02-10 19:14:46

  ក្រសួងទេសចរណ៍ត្រៀមរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី Angkor Selfie Photo Contest លើកទីពីរ នៅចុងសប្តាហ៍ទី៣ខែមីនាគ្រាដែលបាតុភូតព្រះអាទិត្យនឹងរះចំកណ្តាលកំពូលប្រាសាទអង្គវត្តកម្ពុជា។ យោង តាមទ្រឹស្តីវិទ្យាសាស្ត្រ គឺនៅថ្ងៃទី២0មិនា និងថ្ងៃទី២៣កញ្ញារៀងរាល់ឆ្នា ផ្ទៃរាបនៃអេក្វាទ័ររបស់ផែនដី បានធ្វើ ដំណើរ ឆ្លងកាត់ចំណុចកណ្តាលរបស់ព្រះអាទិត្យ។ បាតុភូតនេះមានតែ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលនាំអោយ មានពេលវេលាថ្ងៃនិងយប់ស្មើគ្នាដែលជាភាសាអង់គ្លេសហៅថា Equinox ។ ក្រសួងទេសចរណ៍បាន ថ្លែងថា នៅ ចន្លោះថ្ងៃទី២០ដល់ថ្ងៃ២១មីនាឆ្នាំ២០១៧ចន្លោះពីម៉ោង៥ដល់៧ព្រឹក នឹងមានព្រឹត្តិការណ៍ Equinox កើតឡើង ដោយព្រះអាទិត្យនឹងរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត។ សេចក្តីជួនដំណឹងរបស់ក្រសួងទេសចរណ៍បានថ្លែង ថាព្រឹត្តិការណ៍នេះ បានបង្ហាញស្តែងអោយឃើញអច្ឆរិយភាពនៃប្រាសាទអង្គរ ដែលត្រូវបានបុព្វបុរសខ្មែរកសាង ដោយមានការគិតគូរអំពើស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែង។ សេចក្តីថ្លែងការណ៍ក្រសួងទេសចរណ៍ដដែលបានអោយដឹងថា នៅគ្រាដែលទេសចរណ៍ជាតិនិងអន្តរជាតិ ត្រៀម នឹងចូលរួមក្នុងព្រឹត្តិការណ៍ Equinox នៅក្នុងខែមីនាខាងមុខនេះ គេបានរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី ក្រោមប្រធានបទSelfie អង្គរអច្ឆរិយៈ ។ ការប្រកួតនេះនឹងជ្រើសរើសរូបថតណាដែលមានអ្នកគាំទ្រច្រើនជាងគេ ពីលេខមួយដល់លេខបី ដើម្បីការទទួលបានលិខិតសរសើរដោយក្រសួងទេសចរណ៍ និងមានរង្វាន់លើកទឹកចិត្ត ផងដែរគឺលេខមួយចំនួនមួយលានរៀល…លេខពីរ ចំនួន៨០ម៉ឺនរៀល និងលេខបីចំនួន៥០ម៉ឺនរៀល។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ