គណបក្សនយោបាយត្រៀមប្រគល់ឈ្មោះបេក្ខជនឃុំសង្កាត់

2017-02-10 19:15:40

  ដំណាក់កាលការបោះឆ្នោតឃុំនិងសង្កាត់កាន់តែជិតមកដល់និងគណៈកម្មាធិការរៀបចំការបោះឆ្នោតបានជួន ដំណឹងការត្រូវបញ្ជូនឈ្មោះបេក្ខជននានានិងការចុះឈ្មោះគណបក្សប្រកួតប្រជែង ដើម្បីអោយ គជប បាន ពិនិត្យ។ មន្ត្រីអ្នកនាំពាក្យគជប លោកហង្សពុទ្ធា បានថ្លែងថាគណបក្សដែលបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃមាន ចំនួន៧១គណបក្ស ប៉ុន្តែគេមិនទាន់ដឹងថាតើគណបក្សចំនួនប៉ុន្មានដែលនឹងត្រូវចូលរួមក្នុងការប្រកួតប្រជែងការ បោះឆ្នោតឃុំនិងសង្កាត់នោះទេ។ ការបោះឆ្នោតជុំនិងសង្កាត់ត្រូវគេគ្រោងធ្វើនៅថ្ងៃទី៤មិថុនាឆ្នាំនេះ។ មន្ត្រីអ្នក នាំពាក្យគជប ដដែលបានបន្តថា គេនឹងដឹងអំពីចំនួនគណបក្សចូលរួមនេះនៅរវាងពីថ្ងៃទី៣ដល់៥មីនាដែលជា ដំណាក់ការបញ្ជូនឈ្មោះនិងការចុះឈ្មោះគណបក្សនយោបាយ។ នៅជាមួយគ្នានេះដែរ មន្ត្រីអ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា លោកសុខឥសាន បានអោយដឹងថាគណបក្សប្រជាជនកម្ពុជា បានជ្រើសរើសបេក្ខជនពេញ សិទ្ធិ និងបម្រុងគ្រប់អស់ហើយ ហើយគណបក្សនឹងបញ្ជូនឈ្មោះទៅឱ្យគ.ជ.បអោយទាន់ថ្ងៃ៣មីនាខាងមុខនេះ។ នៅជាមួយគ្នានោះទៀតដែរ គណបក្សសង្គ្រោះជាតិបានអោយដឹងថា ការរៀបចំជ្រើសរើសបេក្ខជនឃុំ-សង្កាត់ របស់ គណបក្សប្រឆាំងក៏បានសម្រេច៩៥ភាគរយផងដែរ។

មន្ត្រីគជប បានថ្លែងថា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ឆ្នាំនេះ នឹងមានចំនួន១៦៤០ឃុំ ហើយ គណបក្សនីមួយក៏ត្រូវមានបេក្ខជនពេញសិទ្ធិចំនួន១ម៉ឺន១ពាន់៥៧២នាក់ និងបេក្ខជនបំរុង ចំនួន១ម៉ឺន១ពាន់ ៥៧២នាក់ថែមទៀតដែរ។

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ