ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជិត២៥ម៉ឺនដុល្លារ

2017-02-10 19:16:05

  រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ជំនួយឥតសំណងជិត២៥ម៉ឺនដុល្លារដល់រដ្ឋាភិបាលកម្ពុជាលើវិស័យចំនួន២ គឺសុខាភិបាលនិងប្រព័ន្ធធារាសាស្ត្រ។ សេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតជប៉ុនចុះថ្ងៃទី១០កុម្ភៈនេះ ជំនួយ នេះនឹងផ្តល់ជួនអង្គភាពពាក់ព័ន្ធនៅថ្ងៃទី១៣កុម្ភៈក្នុងការចុះហត្ថលេខាទទួលនៅស្ថានទូតជប៉ុន។ ថវិកាសរុប ចំនួន២សែន៤ម៉ឺន៧ពាន់៧៣៤ដុល្លារអាមេរិច នឹងផ្តល់ក្រោមគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថមឥតសំណងសម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ ជំនួយឧបត្ថមឥតសំណងនេះ គឺរួមមាន គម្រោងបំពាក់ឧបករណ៍បរិក្ខាពេទ្យនៅមន្ទីរពេទ្យបង្អែកចំការលើខេត្តកំពង់ចាមតម្លៃ៨ម៉ឺន២ពាន់១៨០ដុល្លារ.. គម្រោងសាងសង់អគារផ្នែកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្ទោងខេត្តកំពង់ធំតម្លៃ៨ម៉ឺន៣ពាន់១៧៥ដុល្លារ និងគម្រោងស្តារឡើងវិញនូវប្រពន្ធ័ធារាសាស្រ្តបឹងកន្សែងខេត្តពោធិ៍សាត់តម្លៃ៨ម៉ឺន២ពាន់៣៧៩ដុល្លារ។

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ