ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ទូតអាមេរិកជួបកូនប្រុសច្បងនាយករដ្ឋមន្ត្រី

2017-02-17 19:40:13

  កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតបានជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានិង បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងនឹងភេរវកម្ម ។ ស្ថានទូតអាមេរិក បានបង្ហោះក្នុងទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១៧ខែកុម្ភៈនេះដោយបញ្ជាក់ថា ជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូត លោក វីលៀម ហាយថ៍ និងលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានប្រកបដោយផ្លែផ្កា ក្នុងពេលដែលលោកទាំងពីរពិសារ អាហារថ្ងៃត្រង់ថ្ងៃទី១៧កុម្ភៈនេះនៅនិវេសនដ្ឋានរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក។ ប្រធានបទពិភាក្សារួម មាន កិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងនឹងភេរវកម្ម។ ស្ថានទូតនៅបានបញ្ជាក់ថាលោក ហ៊ុន ម៉ាណែត បាន ទទួលសញ្ញាបត្រពីបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា West Point នៅឆ្នាំ ១៩៩៩ ។ អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក លោកJay Raman បានបញ្ជាក់ថាពិតជាបានជជែកលើកិច្ចការ ងារ ជាមួយគ្នា មែននៅថ្ងៃនេះ ដែលខ្លឹមសារច្រើនយ៉ាងណានោះលោកមិនអាចអត្ថាធិប្បាយនោះទេ គឺមានត្រឹមជូន ដំណឹងលើ ទំព័រFacebook របស់ស្ថានទូតនោះហើយ ។ ដោយឡែក លោកហ៊ុន ម៉ាណែត មិនបានបញ្ជាក់ អំពីខ្លឹមសារ លំអិតនៃជំនួបនោះទេ ។ គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នគឺជា នាយរងសេនាធិការចំរុះ មេបញ្ជាការ រងកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទនិងជា មេបញ្ជាការកំលាំងពិសេសប្រឆាំងភេរវកម្ម ៕

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ