ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

តុលាការរាជធានីឃុំខ្លួនលោកគឹមសុខ

2017-02-17 19:40:37

  តុលាការរាជធានី បានសម្រេចឃាត់ខ្លួនលោកគឹមសុខ ក្រោយការសាកសួររយៈពេលជិត៣ម៉ោង។ លោកគឹម សុខ បានរងការចោទប្រកាន់២ក្រោយការសម្តីសម្ភាសន៍ជាមួយនឹងកាសែតដែលចោទ ថាគណបក្សប្រជាជន កាន់អំណាចបានសម្លាប់លោកកែមឡី និងចោទមួយទៀតថា«រដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតប្រព័ន្ធ មួយដែល មានការសម្លាប់មនុស្សហើយរកឃាតករមិនឃើញ»។ មេធាវីរាជរដ្ឋាភិបាលលោកគីតិច ក្នុងបណ្តឹងប្រឆាំងទាំង ២ បានទាមទារប្រាក់សំណងសារុប២ពាន់១០លានរៀល ក្នុងនោះសម្តីចោទថាគណបក្សប្រជាជនកាន់អំណាច បានសម្លាប់លោកកែមឡី គឺទាមទារ២ពាន់លានរៀល…និងសម្តីចោទថារដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតប្រព័ន្ធ មួយដែលមានការសម្លាប់មនុស្សហើយរកឃាតករមិនឃើញ»នោះ ទាមទារចំនួន១០លានរៀល។ លោកគឹមសុខ បានព្យាយាមរកការសុំពន្យាពេលក្នុងការចូលមកឆ្លើយបំភ្លឺក្នុងតុលាការនេះផងដែរ ប៉ុន្តែត្រូវតុលាការបដិសេធ។ នៅព្រឹកថ្ងៃទី១៧កុម្ភៈដែលជាថ្ងៃចូលមកឆ្លើយបំភ្លឺ លោកគឹមសុខមិនបានធ្វើដំណើរដោយយានយន្តណាមួយ នោះទេ លោកបានធ្វើដំណើរថ្មើរជើងពីវត្តភ្នំ មករហូតដល់តុលាការរាជធានី ដែលដំណើរនេះត្រូវគេជឿថាដើម្បី រកការទាក់ទាញមនុស្សតាមដងវិថីចូលរួម។ តាមបណ្តឹងកោះហៅ លោកត្រូវមកដល់តុលាការនៅម៉ោង៩ព្រឹក ប៉ុន្តែការធ្វើដំណើរតាមវិធីថ្មើរជើង បាននាំអោយលោកបានមកដល់តុលាការរាជធានីនៅម៉ោងជាង១១។ លោក គឹម សុខ បានដោះសារប្រាប់តុលាការថាការដែលលោកធ្វើដំណើរយឺតយ៉ាវហួសពេលវេលាការបង្ហាញខ្លួន គឺ ដោយសារអាជ្ញាធរបានរារាំង…ប៉ុន្តែមន្ត្រីអាជ្ញាធរបានថ្លែងបដិសេធ។ ក្រោយការសាកសួររយៈពេលជិត៣ម៉ោង ព្រះរាជអាជ្ញារង បានសម្រេចការឃាត់ខ្លួន។ ក្នុងកំណត់ហេតុរបស់ព្រះរាជអាជ្ញារងលោកសៀងសុខ បានសរ សេរ សម្រេចឃាត់ខ្លួនជនសង្ស័យគឹមសុខអាយុ៣៦ឆ្នាំ។ លោកគឹមសុខ បានរងការចោទពីបទ«ញុះញង់អោយ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហាកេរ្តិ៍សាធារណៈ»។

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ