គជបជូនដំណឹងការចុះឈ្មោះបេក្ខជននិងគណបក្ស

2017-02-17 19:41:02

  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនដំណឹងដល់គណបក្សនយោបាយត្រូវទៅចុះឈ្មោះបញ្ជីបេក្ខ ជនសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់នៅដើមខែមីនាខាងមុខនេះ។ សូមជំរាបថាការទទួល ពាក្យសុំចុះបញ្ជីឈ្មោះបេក្ខជន នៃគណបក្សនយោបាយ នឹងមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣មិនា និងបញ្ចប់ នៅថ្ងៃទី៥មិនាឆ្នាំ២០១៧។ គណបក្សនយោបាយ ត្រូវដាក់ពាក្យនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត រៀងរាល់ថ្ងៃចាប់ពីម៉ោង៧ព្រឹកដល់១១កន្លះថ្ងៃត្រង់ និងម៉ោង២រសៀលដល់ម៉ោង៥កន្លះល្ងាច។ មន្ត្រីគជប បាន ថ្លែងថា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ឆ្នាំនេះ នឹងមានចំនួន១៦៤០ឃុំ ហើយ គណបក្សនីមួយក៏ ត្រូវមានបេក្ខជនពេញសិទ្ធិចំនួន១ម៉ឺន១ពាន់៥៧២នាក់ និងបេក្ខជនបំរុង ចំនួន១ម៉ឺន១ពាន់ ៥៧២នាក់ថែមទៀត ដែរ។ មន្ត្រីអ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា លោកសុខឥសាន បានអោយដឹងថាគណបក្សប្រជាជនកម្ពុជា បានជ្រើសរើសបេក្ខជនពេញសិទ្ធិ និងបម្រុងគ្រប់អស់ហើយ ហើយគណបក្សនឹងបញ្ជូនឈ្មោះទៅឱ្យគ.ជ.ប អោយទាន់ថ្ងៃ៣មីនាខាងមុខនេះ។ គេនៅមិនទាន់ដឹងថាតើនឹងមានគណបក្សចូលរួមប្រកួតប្រជែងចំនួនប៉ុន្មាន ក្នុងការបោះឆ្នោតឃុំនិងសង្កាត់នេះទេ។ មន្ត្រីអ្នក នាំពាក្យគជប លោកហង្សពុទ្ធា បានអោយដឹងមុននេះថា គេ នឹងដឹងអំពីចំនួនគណបក្សចូលរួមនេះ នៅរវាងពីថ្ងៃទី៣ដល់៥មីនាដែលជា ដំណាក់ការបញ្ជូនឈ្មោះនិងការចុះ ឈ្មោះគណបក្សនយោបាយ។ ការបោះឆ្នោតឃុំនិងសង្កាត់ ត្រូវគេគ្រោងធ្វើនៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧នេះ។

 

។។។។ 

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ