ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

សិក្ខាកាមយោធា៤១០នាក់បញ្ចប់ហ្វឹកហ្វឺន

2017-02-20 19:09:56

  សិក្ខាកាមយោធាចំនួន៤១០នាក់ នៃវគ្គហ្វឹកហ្វឺន២ដាច់ដោយឡែក បានបញ្ចប់ការងារហ្វឹកហ្វឺនយោធានៅថ្ងៃទី ២០កុម្ភៈនេះ ដែលក្នុងនោះរួមមានក្រុមពិសេសដែលបង្វឹកដោយយោធាចារ្យចិន នៅក្នុងសាធារណរដ្ឋប្រជា មានិតចិនផងដែរ។ ក្នុងចំណោមសិក្ខាកាមយោធាទាំង៤១០នាក់ មាន២៣៤នាក់ ជាសិក្ខាកាមបណ្តុះបណ្តាល រយៈពេល ៩៦៣ថ្ងៃ នៃវគ្គនាយទាហានជើងគោកជំនាន់ទី៥…ចំណែក១៧៦នាក់ទៀត គឺជាសិក្ខាកាម ដែល បញ្ចប់វគ្គនាយទាហានថ្នាក់កងអនុសេនាតូច និងកងអនុសេនាធំជំនាន់ទី១ ដែលមានរយៈពេល១៧៩ថ្ងៃ។ អគ្គ មេបញ្ជាការកងយោធពលខេម រភូមិន្ទ នាយឧត្តមសេនីយ៍ប៉ុលសារឿន បានប្រកាសដាក់ឈ្មោះ សិក្ខាកាម ទទួលការបណ្តុះបណ្តាលឆ្លងដែនថា ជាវគ្គ «មហានគរអង្គរខេមរាកម្ពុជាចិន»។ នាយឧត្តមសេនីយ៍ ប៉ុល សា រឿន បានមានប្រសាសន៍កោតសរសើរសិក្ខាកាមយោធាដែលបញ្ចប់វគ្គហ្វឹកហ្វឺននៅថ្ងៃនេះ និង ដាស់តឿនការ យកចិត្តទុកដាក់ខ្ពស់នូវការបន្តវេនរក្សាសន្តិភាព  និងប្រឆាំងដាច់ខាតរាល់សកម្មភាពការញុះញង់ណាមួយដែល បង្កអស្ថិរភាព…ឬបង្កភាពចលាចលក្នុងសង្គមជាតិឬការបំផុសអោយមានបដិវត្តន៍ពណ៌ជាដើម។ នាយឧត្តម សេនីយ៍បញ្ជាក់ថា កងទ័ពមិនត្រូវអោយរូបភាពទាំងឡាយនោះ កើតមានក្នុងទឹកដីកម្ពុជាឡើយ។ នៅទន្ទឹមនឹង នោះដែរ នាយ ឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងទ័ពប្រជាជនចិន ដែលជានិច្ចកាលតែងតែបានជួយ ឧបត្ថម្ភគាំទ្រកម្ពុ ជាក្នុងការអភិវឌ្ឃន៍សេដ្ឋកិច្ចសង្គម។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងជួយជម្រុញ អោយវិទ្យាស្ថានបណ្តុះបណ្តាលយោធាកម្ពុជា ត្រូវសហការអោយបានស្អិតរមួតជាមួយភាគីចិន ដើម្បីការបន្ត បញ្ជូនសិក្ខាកាមយោធាកម្ពុជាទៅសិក្សាជំនាញផ្សេងៗ នៅប្រទេសចិន ដោយលោកបានបញ្ជាក់ថា  ការសិក្សា ទាំងនោះ គឺជាចំណុចគន្លឹះស្វែងយល់ដកស្រង់បទពិសោធន៍សំដៅបង្កើនសមត្ថភាពនាយទាហានវ័យ ក្មេងកម្ពុ ជាប្រកបដោយភាពរីកចម្រើននិងថាមពល។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ