ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ចាប់យុវជនអាយុ៣២ឆ្នាំបំផ្លាញស្លាកសញ្ញា CPP

2017-02-20 19:10:24

  បុរសម្នាក់ដែលបានប្រើកាំបិតឆូតបំផ្លាញរូបសញ្ញាគណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ស្ទឹងមានជ័យ បាន រងការចាប់ខ្លួន។ យុវជនអាយុ៣២ឆ្នាំឈ្មោះ បូក ធីតា ហៅដា ត្រូវសមត្ថកិច្ចបានចាប់ខ្លួនក្នុងសកម្មភាពជាក់ ស្តែងដែលកំពុងជិះកង់កាន់កូនកាំបិត និងធ្វើសកម្មភាពដើរឆូតរូបស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២កន្លះយប់ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើមួលហេតុអ្វីដែលបុរសអាយុ៣២ឆ្នាំនោះ បានធ្វើសកម្មភាព ទាំងឡាយនោះទេ។ បុរសឈ្មោះ បូក ធីតា ហៅដា គឺជាប្រជាជនដែលស្នាក់នៅផ្ទះលេខ ៣៩២ ផ្លូវលំ នៃភូមិត្រ ពាំងឈូក…សង្កាត់ទឹកថ្លា…ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យុវជននេះ បានសារភាពថា គាត់ពិតជាបាន ប្រព្រឹត្តសកម្មភាព ដើរកោសស្លាកប៉ាន់ណូរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ស្ទឹងមានជ័យ បាន ចំនួន៤លើកមកហើយ ។ 

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ