ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ចាប់ជនសង្ស័យមេកើយចោរប្លន់

2017-02-20 19:10:53

 កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានចាប់ខ្លួនជនសង្ស័យមេកើយប្លន់ប្រដាប់អាវុធម្នាក់ជាមួយនឹងការ បាញ់ជាច្រើនគ្រាប់ផងដែរ។ ជនសង្ស័យឈ្មោះ ប៊ុត ធីឌុល អាយុ២៨ឆ្នាំ បានរងការចា​ប់ខ្លួន នៅរសៀលថ្ងៃ ទី ២០កុម្ភៈនេះ នៅក្រោយសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ អធិការ នគរ បាលខណ្ឌពោធិសែនជ័យ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានអោយដឹងថាជនសង្ស័យរូបនេះ បានលោត  ពីលើផ្ទះចូលក្នុងប្រឡាយទឹក ប៉ុន្តែមិនអាចគេចរួចពីកម្លាំងសមត្ថកិច្ចបានទេ។ លោកបានបញ្ជាក់ថាជនសង្ស័យ នេះ គឺជាមេក្រុមចោរប្លន់ប្រដាប់អាវុធដែលតែងធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋជាញឹកញាប់ ដោយជនសង្ស័យ និងបក្សពួក ធ្លាប់ទំាងប្រើកាំភ្លើង ឬដាវ ដើម្បីគំរាមកំហែងជនរងគ្រោះផងដែរ។ ការចាប់ខ្លួនមេខ្លោងសង្ស័យ នេះ បានគឺនៅក្រោយការចាប់បក្ខពួកចំនួន២នាក់ដែលបាននិយាយសារភាព។ លោកបានបញ្ជាក់ថា សមត្ថកិច្ចកំពុង តាមប្រមាញ់ជនសង្ស័យជាបក្ខពួកដទៃទៀតដែលបានរត់គេចខ្លួនក្នុងពេលបង្ក្រាបនារសៀលថ្ងៃនេះ។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ