ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ឃាត់ខ្លួននីហ្សេរីយ៉ា៦០នាក់

2017-05-04 18:32:25

   ជនជាតិនីហ្សេរីយ៉ា៦០នាក់ បានរងការឃាត់ខ្លួននៅក្នុងរាជធានីភ្នំពេញ សង្ស័យការលួចស្នាក់នៅមិនស្រប ច្បាប់។ ការឃាត់ខ្លួនបានធ្វើនារសៀលថ្ងៃទី៣ឧសភាក្នុងពេលដែលសមត្ថកិច្ចចម្រុះបានចុះធ្វើអន្តោប្រវេសន៍ នៅកន្លែងស្នាក់នៅជនបរទេសក្នុងខណ្ឌចំការមននិងខណ្ឌបឹងទំពុនរាជធានីភ្នំពេញ។ ជនជាតិនីហ្សេរីយ៉ាចំនួន ១៨នាក់ បានរងការឃាត់ខ្លួនក្នុងក្នុងភូមិគ្រឹះមហាលាភ …ផ្លូវលេខ៤៣០ …សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងជនជាតិនីហ្សេរីយ៉ា៤២នាក់ដទៃទៀត បានរងការឃាត់ខ្លួននៅផ្ទះ៣៨១…សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនជាតិនីហ្សេរីយ៉ាទាំង៦០នាក់ ត្រូវគេរកឃើញថាគ្មានឯកសារត្រឹមត្រូវ…លួចឆ្លងដែន…និងស្នាក់នៅដោយខុស ច្បាប់។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺនៅក្នុងសប្ដាហ៏ទី៤ខែមេសាកន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសខុសច្បាប់សារុបចំនួន ១០៦នាក់ រួមមានស្រី២១នាក់ ដែលមាន៧សញ្ជាតិ។  ក្នុងចំណោមនោះ មានជនជាតិវៀតណាម៤៥នាក់…ចិន៥៥នាក់…ឥណ្ឌា២នាក់…សូម៉ាលី១នាក់ ហ្សកហ្សៀរ ១នាក់…អូស្ត្រាលី១នាក់ និងអាមេរិកាំង១នាក់ផងដែរ។

គិតចាប់ពីឆ្នាំ២០១៤ មក ដល់ដំណាចខែ មេសាឆ្នាំ២០១៧នេះ កម្ពុជាបានបណ្ដេញជនបរទេស ខុសច្បាប់ចេញ ពីប្រទេសកម្ពុជាបានប្រមាណ១ម៉ឺន២ពាន់៤០០នាក់ហើយ។

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ