ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

សម្តេចតេជោសែនចូលមន្ទីរពេទ្យសឹង្ហបុរី

2017-05-04 18:32:49

  សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានលុបចោលកម្មវិធីជួបប្រជុំនានានិងដំណើរទស្សនកិច្ចទៅកាន់ខេត្ត ដោយ សារការរងជម្ងឺនិងបានបញ្ជូនចេញទៅព្យាបាលក្នុងមន្ទីរពេទ្យសឹង្ហបុរី។ សម្តេចតេជោសែន បានចាកចេញពី កម្ពុជានារសៀលថ្ងៃទី៣ឧសភា ក្នុងដំណើរព្យាបាលនៅក្រៅប្រទេស។ ក្នុងគេហទំព័រហ្វេសប៊ុក សម្តេចតេជោ សែនបានប្រាប់ពលរដ្ឋខ្មែរថា សម្តេចនឹងវិលត្រឡប់មកកម្ពុជាវិញនៅចុងសប្តាហ៍នេះ។ គេហទំព័រ សម្តេចបាន សរសេរថា «ខ្ញុំសុំការយោគយល់ពីសំណាក់មន្ត្រីរាជការ…កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវជួប នៅព្រឹកនេះតែត្រូវអាក់ខាន…សុំការយោគយល់ពីមិត្តភក្តិបរទេសពិសេសជប៉ុន ឥណ្ឌាបារាំងដែលកម្មវិធីគ្រោង ទុកសំរាប់ ការជួបត្រូវបានលុបចោលទៅវិញ។ ដោយការហត់នឿយខ្លាំងពេកខ្ញុំធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ ត្រូវមកពេទ្យ បន្ទាន់ដើម្បីពិនិត្យនិងព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរីតាំងពីម៉ោង២ល្ងាច ថ្ងៃ៣ឧស ភានិងអាចវិល ត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃអាទិត្យ៧ឧសភាដើម្បីបន្តការងារជាធម្មតាឡើងវិញ។»

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ