ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ចិនបង្កើតផ្កាយរណបថ្មី មានសមត្ថភាពការពារដែនទឹក

2016-08-11 15:34:04

កាសែត China Daily បានផ្សាយថា ផ្កាយរណប​ថ្មីមួយ​ដែល​ចិនទើ​ប​នឹង​បាញ់​បង្ហោះ នឹង​ជួយ​ការពារ​ផល​ប្រយោជន៍​ដែនទឹក​របស់​ចិន។

សេច​ក្តីរាយ​ការណ៍​កាសែត China Daily ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ធ្វើ​ឡើង ខណៈ​ភាព​តាន​តឹង​កំពុង​កើន​ឡើង​ខ្លាំង​នៅក្នុង​តំបន់​ជម្លោះ​ដណ្តើម​ទឹកដី​គ្នា ក្នុងឈូង​សមុទ្រ​ចិន​ខាង​ត្បូង។ សេចក្តីរាយការ​ណ៍​នេះ​ផងដែរ បាន​ស្រប​នឹង​ការ​បាញ់បង្ហោះ កាលពី​ថ្ងៃពុធ​នូវ​ផ្កាយ​រណប "Gaofen 3" ដោយ «រដ្ឋ​បាលចិន​គ្រប់​គ្រង​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​ឧស្សាហ​កម្ម​សម្រាប់​ការពារ​ជាតិ»។ ផ្កាយរណប​នេះ មាន​សមត្ថ​ភាព ចាប់​យករូបភាព​ពីលើ​អាកាស ​និង​មើល​ចុះ​ទៅ​ខាង​ក្រោម​ជម្រៅ​មួយ​ម៉ែត្រ​ថែម​ទៀត និងអាច​ប្រតិ​បត្តិ​ការ គ្រប់រដូវ​កាល​បាន​ទាំង​អស់។

ប្រធានដឹក​នាំ​គម្រោង​ផ្កាយ​រណប លោក Xu Fuxiang បាន​និយាយ​ថា ៉ ផ្កាយ​រណប​នេះ នឹង​ដើរ តួនាទី​យ៉ាង​សំខាន់ ក្នុងការ​ត្រួត​ពិនិត្យ​ បរិស្ថាន សមុទ្រ​កោះ ថ្មប៉ប្រះ​ទឹក កប៉ាល់ និង​អណ្តូង​ប្រេង។៉ លោក​បន្ថែមថា ផ្កាយ​រណប "Gaofen 3" មាន​ប្រយោជន៍​ខ្លាំង​ណាស់ ក្នុងការ​ការពារ​សិទ្ធ​និងផល​ប្រយោជន៍​ក្នុង​ដែន​សមុទ្រ ចិន។៉

សូមជម្រាបថា កាលពីខែកក្កដា តុលាការអន្តរជាតិ​នៃទីក្រុង​ឡាអេ បានប្រឆាំង​ការទាមទារ​កម្មសិទ្ធ​របស់​ចិន ក្នុងតំបន់​សម្បូរធន​ធាន​ធម្មជាតិ​នៃ​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង ដែលជា​សកម្មភាព​តបតាម​ពាក្យ​បណ្តឹង​របស់ ហ្វីលីពីន ប៉ុន្តែ​ចិន​បាន​បដិសេធ​ទាត់ចោល​នូវការ​សម្រេច​នេះ។

ប្រទេសចិន បានទាមទារ​កម្មសិទ្ធ​គ្រប់គ្រង​លើកោះ​ភាគច្រើន​នៃឈូង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ដែន​ទឹក សេដ្ឋ​កិច្ច អាចរក​ចំណូល​បាន​ប្រមាណ​៥ពាន់ពាន់​លាន​ដុល្លា​អាមេរិក ជា​រៀង​រាល់​ឆ្នាំ ពីការ​​ធ្វើពាណិជ្ជ​​កម្ម​ឆ្លង​កាត់ ដោយ​កប៉ាល់។ ប្រទេស​ចំនួន៥ ដែលស្ថិត​ក្នុងជម្លោះ​ទាមទារ​កម្មសិទ្ធ​អធិប​តេយ្យ​ភាព​ក្នុងតំបន់​ដែនទឹក​សេដ្ឋកិច្ច​នេះ រួមមាន ចិន វៀតណាម តៃវ៉ាន់ ហ្វីលីពីន និងប្រ៊ុយ​ណេ៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ