ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

៤នាក់ស្លាប់និងច្រើននាក់រងរបួសដោយសារគ្រាប់ផ្ទុះច្រើនដងនៅថៃ

2016-08-12 17:36:04

គ្រាប់​ផ្ទុះច្រើន​កន្លែង​យ៉ាងហោច១១គ្រាប់ បានកើត​ឡើង​ក្នុង​ប្រទេសថៃ និង​បាន​សម្លាប់​មនុស្ស​៤នាក់ និងធ្វើ​អោយ​មនុស្ស​ជាច្រើន​នា​ក់​ទៀត រងរបួស។ គ្រាប់​ផ្ទុះ​នេះ បានកើតឡើង​កាលពីយប់​ថ្ងៃព្រហ​ស្បតិ៍ និង​បន្ត​មក​ថ្ងៃ​សុក្រ​ទី១២​សីហា​នេះ​ថែម​ទៀត។ ប៉ូលីសថៃ​បានថ្លែងថា ការ​បំផ្ទុះ​នោះ មិនមែន​ជា​អំពើ​ភេរវកម្ម​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​វិច្ឆេទ្ធកម្ម។

សេចក្តីរាយការណ៍​ពីក្រុងបាងកក​បានអោយដឹងថា គ្រាប់បែក​២គ្រាប់ ត្រូវគេបំផ្ទុះ​កាលពី​យប់ថ្ងៃ​ព្រហ​ស្បតិ៍​នៅ​តំបន់​ទេសចរណ៍​ហួហ៊ិន ដោយ​បានសម្លាប់​ស្ត្រី​ម្នាក់​និងមនុស្ស​ជាង​២០នាក់​ទៀត​ បានរង​របួស​។ ក្នុង​ចំណោម អ្នករង​របួស​នៅ​ហួហ៊ិ​ន​នោះ ក៏មានក្រុម​ទេសចរណ៍​អន្តរជាតិ​ចំនួន​៩នាក់ បានរង​គ្រោះ​ផង​ដែរ។

នៅថ្ងៃសុក្រទី១២ សីហានេះផងដែរ គ្រាប់ផ្ទុះ២គ្រាប់​ទៀត បានកើត​ឡើង​នៅក្នុង​ក្រុង​ទេសចរណ៍​ភូកេត ដោយ​បានធ្វើ​អោយ​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់។ យោង​តា​មសេចក្តី​រាយការណ៍ ជនទេស​ចរ​ណ៍បរទេស ដែល​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ រួមមានជ​ន​ជាតិ​អាល្លឺម៉ង់, អ៊ីតាលី, ហូឡង់ និង​ជនជាតិ​អូទ្រីស​ផងដែរ។ សេចក្តី​រាយការ​ណ៍​បាន​បន្ត​ថា​ គ្រា​ដែលមាន​គ្រាប់ផ្ទុះ២កើតឡើង​នៅក្នុងក្រុង​ភូកេត ការ​បំផ្ទុះគ្រាប់​បែក២គ្រាប់​ដទៃ​ទៀត បាន​កើត​ឡើង​ នៅខេត្ត​ត្រាង និងខេត្តស៊ូរ៉ាតថានី ដែល​ការ​បំផ្ទុះ​នៅ​ក្នុង​ខេត្ត​នីមួយៗ នោះ ក៏មាន​មនុស្ស​ស្លាប់​ម្នាក់ៗ​ផង​ដែរ។

នាយករដ្ឋ​មន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បានអំពាវ​នាវរកការ​ស្ងៀម​ស្ងាត់ និងបានបញ្ជាអោយ​កម្លាំង​ក្រោម​បង្គាប់​តាមក្រុម​ជន​សង្ស័យ​បំផ្ទុះ។ លោកប្រាយុទ្ធចាន់អូចា បានថ្លែងថា ការបំផ្ទុះ​គ្រាប់​ជាបន្ត​បន្ទាប់​នេះ គឺជា​ការ​ប៉ុនប៉ងធ្វើ​អោយ​ប្រទេស​រង​នឹ​ងវិបត្តិ​ចលា​ចល៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ