ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ជប៉ុនគ្រោងបញ្ជូននាវាល្បាតឆ្មាំសមុទ្រទៅហ្វីលីពីន

2016-08-12 17:43:21

ជប៉ុននិងហ្វីលីពីន បានចាប់​ផ្តើមការចរចារមួយ​ក្នុងកិច្ចការផ្ទេរ​នាវាល្បាតសមុទ្រ​ដ៏ធំ២ទៅ​អោយហ្វី​លី​ពីន ដើម្បីជួយល្បាត​ការពារក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ នាវា​ល្បាត​សមុទ្រ​ម៉ាកថ្មី ប្រវែង៩០​ម៉ែត្រ ចំនួន២គ្រឿងនេះ មានតម្លៃប្រមាណ១៨៨​កណ្តក់សញ្ញា​៥២លានដុល្លារ​អាមេរិក ដែល​ជប៉ុន​គ្រោង​នឹងផ្តល់​អោយហ្វី​លីពីន នាសប្តាហ៍ក្រោយនេះ។

អ្នកនាំពាក្យនៃ​ក្រសួង​ការបរទេស​ជប៉ុន លោក Masato Ohtaka បាន​ប្រាប់​ទៅ​បណ្តា​អ្នកសារ​ព័ត៌មាន នៅក្នុង​ក្រុង​ម៉ានីល ថា ៉ រដ្ឋា​ភិបាល​ប្រទេស​ទាំង២ កំពុង​សម្លឹងរក​មើល​លទ្ធភាព​នៃការទ​ទួល​នាវា ចំនូន​២​គ្រឿង​ទៀត ដែល​លើក​នេះ ធំជាង​លើក​មុន។៉

កិច្ចប្រជុំ​លើប្រធានបទ​បញ្ជូន​នាវា​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅភាគ​ខាង​ត្បូងក្រុង ដាវាយ ក្នុងរយៈ​ពេល​ប្រមាណ ៨០នាទី រវាង​ប្រធានា​ធិបតី​ហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទ៊ែត និងរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន Fumio Kishida នៅថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ លោក Ohtaka បានបន្ថែមថា កិច្ចប្រជុំបាន ជជែក​អំពីរបៀប ​ដែល​ប្រទេស ជប៉ុន​អាច​ជួយ​ហ្វីលីពីន ក្នុង​ការកសាង​សមត្ថ​ភាព ជាពិសេស​ទាក់ទង​ទៅនឹង សន្តិសុខ​សមុទ្រ។៉

ចិនបានទាមទារ​កម្មសិទ្ធ​លើប្រជុំ​កោះ​ភាគ​ច្រើន​នៃឈូង​សមុទ្រ​ចិន​ខាងត្បូង ដែលជាផ្លូវទឹក​សេដ្ឋកិច្ច​ អាច​រក​ចំណូល​បាន​ប្រមាណ​៥ពាន់ពាន់​លាន​ដុល្លា​ ជា​រៀង​រាល់ឆ្នាំ ពីការដឹក​ជញ្ជូន​ពាណិជ្ជកម្ម​តាម​កប៉ាល់។ ប្រទេស វៀតណាម ចិន ហ្វីលីពីន ប្រុយណេ និង​កោះតៃវ៉ាន់ បាន​ស្ថិត​ក្នុង​ជម្លោះ​ទាមទារ កម្ម​សិទ្ធ​អធិប​តេយ្យ​ភាព​ ក្នុង​តំបន់​ឈូង​សមុទ្រ ដែល​គេ​ជឿថា សម្បូ​រ​ទៅ​ដោយធនធាន​ធម្មជាតិ ប្រេង និង ឧស្ម័ន​នេះ។ ជប៉ុន​មិន​បា​នមាន ជម្លោះ​ដណ្តើម​កម្ម​សិ​ទ្ធនៅក្នុង​សមុទ្រចិន​ខាង​ត្បូង​នោះទេ ប៉ុន្តែ ជប៉ុនមាន​ទំនាស់​ជាមួយ​ចិន​លើ​ប្រជុំ​កោះ​តូចៗ នៃឈូង​សមុទ្រ​ចិន​ខាង​កើត៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ