ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ចិននិងអាស៊ាន គ្រោងបញ្ចប់ភាពតានតឹង

2016-08-17 16:57:49

ប្រទេស​ចិន​និង​ចង្កោម​ប្រទេស​អាស៊ាន គ្រោង​នឹង​បញ្ចប់​សេចក្តី​ព្រាង​នៃក្រមសីលធម៌ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ជម្លោះ​ដណ្តើម​កោះ​ នៅក្នុងដែ​នសមុទ្ទចិន​ខា​ង​ត្បូង។​ សេចក្តី​ព្រាង​បញ្ចប់​ក្រមសីលធម៌​នេះ នឹង​គ្រោង​បញ្ចប់​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំក្រោយ។

ការ​គ្រោង​បញ្ចប់​នៃ​សេច​ក្តី​ព្រាង​ក្រមសីលធម៌​នេះ គឺ​នៅបន្ទាប់​ពី​តុលាការ មជ្ឈត្តិកម្ម​អន្តរជាតិ​ក្នុង​ក្រុង​ឡា​អេ បានចេញ​សេចក្តី​សម្រេច​ថា ចិនគ្មាន​តួនាទីជា​ប្រវត្តិសាស្ត្រ​លើការ​គ្រប់គ្រង​តំបន់ដែន​កោះ​ក្នុង​ឈូង​សមុទ្ទចិន​ខាង​ត្បូង ដែល​សេចក្តី​សម្រេច​នេះ បាន​បដិសេធ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រទេសចិន បាន​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ការទូតក្នុ​ង​ការងា​​កទៅ​រកការចរចា​លើ​បញ្ហា​នោះ ក្រោយពេល​នោះ​ម​ក។

កាសែត China Daily បានសរសេរថា ក្នុងកិច្ច​ប្រជុំ​មួយ​នាភាគ​ឥសាន​ប្រទេស​ចិន ភាគី​ទាំង២ បានព្រម​ព្រៀង​ធ្វើ​សេចក្តីព្រាង​នៃក្រ​មសីលធម៌​នេះ ធ្វើអោយ​រួចរា​ល់​នៅពាក់​កណ្តាល​ឆ្នាំ២០១៧​និងបា​ន​ព្រម ព្រៀង​លើគោល​ការណ៍​អោយ​មាន​ខ្សែ Hot Line រវាងចិន​និងអាស៊ាន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ពេល​ប្រើ​ប្រាស់​អាសន្ន​ដែនទឹក។ កិច្ចប្រជុំ​បានព្រម​ព្រៀងថា​ ការចុះ​ហត្ថលេខា​មួយ​ ស្តីពីដែន​ទឹក​កាលពី​ឆ្នាំ​២០១៤ ត្រូវ​ប្រើ​ប្រាស់​ចំពោះ​តំបន់​សមុទ្ទ​ចិនខា​ង​ត្បូង។

អនុរដ្ឋមន្ត្រីការបរទេស​ចិន លោកលូ ហ្សិនមីង ត្រូវបាន​គេដក​ស្រង់​ប្រសាសន៍ ដែលនិយាយថា ឯកសារ​ ស្តីពី​ខ្សែ Hot Line រវាង​ចិន​និង​អាស៊ាន​និង​សន្ធិ​ស​ញ្ញា​ឆ្នាំ២០១៤​នោះ នឹងត្រូវ​ដាក់​រកការ សម្រេច​ចុងក្រោយ ក្នុងកិច្ច​ប្រជុំ​ខែ​ក្រោយនៅ​ក្នុង​ប្រទេស​ឡាវ។ លោកលូ ហ្សិនមីង បានថ្លែង​ចាត់​ទុក​ថា នោះ​គឺ​ជាសមិទ្ធិ​ផល​មួយ​ដ​ទៃ​ទៀត ដែលគេបាន​ព្រមព្រៀង​គ្នា ក្នុងការ​ជម្រុញ​រកកា​រចរចា​លើ​ក្រម​សីលធម៌ ស្តីពីជម្លោះ ក្នុងឈូងសមុទ្ទចិននោះ៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ