ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

មន្ត្រីទូតកូរេខាងជើងនៅអង់គ្លេសសុំសិទ្ធិជ្រកកោន…

2016-08-17 17:18:15

មន្ត្រី​ទូតកូរ៉េ​និង​ក្រុម​គ្រួសារ​ប្រចាំ​ប្រ​ទេស​អង់​គ្លេស ត្រូវ​គេ​រាយការណ៍​ថា បានសុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្រៅ​ប្រទេស។ សេច​ក្តីរាយការ​ណ៍​ពីកូរ៉េខា​ង​ត្បូង បាន​បញ្ជាក់​ថា អនុ​ប្រធាន​ស្ថាន​ទូតកូរ៉េ​ខាង​ជើង​ប្រចាំ​ប្រទេស អង់​គ្លេស លោក ថៃ យ៉ុងហូ ជាមួយ​នឹង​ភរិយា និង​កូន​ប្រុស​ម្នាក់ បានសុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្រៅប្រទេស។ មិន​មាន​សេច​ក្តី​រាយកា​រណ៍​បញ្ជាក់​ថា​តើ​មន្ត្រី​ទូត​នៅកូរ៉េ​ខាង​ជើ​ងនោះ បាន​សុំ​សិទ្ធិ​ជ្រក​កោន នៅ​ប្រទេស​អ​ង់​គ្លេស​ ឬប្រទេស​ណាមួយ​ច្បាស់​លាស់​នោះឡើយ។

សេចក្តីរាយការណ៍ Channel News Asia បានដកស្រង់​មន្ត្រី​ស្ថាន​ទូត​កូរ៉េ​ខាង​ជើងប្រចាំ​ប្រទេស​អង់គ្លេស ដែល​មិន​ទាន់​បញ្ជាក់​ហេ​តុ​ការណ៍​នៃ​សេច​ក្តីរាយ​ការណ៍​អំពីការ​សុំ​សិទ្ធិ​ជ្រក​កោន​នោះ​ឡើយ។ សេចក្តី​រាយ​ការណ៍​សុំ​សិទ្ធិ​ជ្រក​កោន​នយោ​បាយ​នេះ ត្រូវ​គេ​ឃើញថាបាន​ធ្វើឡើង បន្ទាប់ពី​មាន​សេច​ក្តី​រាយការណ៍​ការ​គេចខ្លួន​របស់​ស្ត្រី​កូរ៉េ​ខាង​ជើង​ចំនួន​១២នាក់ ដែល​បំរើ​ការ​ក្នុងភោជនីយ​ដ្ឋាន​មួយក្នុង​ប្រទេស​ចិន ចាក​ចេញ​ទៅ​សុំសិទ្ធិ​ជ្រក​កោន​នៅ​កូរ៉េខាងត្បូង កាលពីដើមឆ្នាំនេះ។ សេចក្តី​រាយ​ការណ៍​បានថ្លែងថា ចំនួន​ចាកចេញ​ពីកូរ៉េ​ខាង​ជើង​ក្នុងការសុំ​សិទ្ធិជ្រក​កោននៅ​កូរ៉េ​ខាងត្បូង​ក្នុង​ឆ្នាំ​នេះ មាន ចំនួន​៨១៤នាក់ហើយ និងដោយឡែក សេចក្តី​រាយការណ៍​អំពីការសុំ​សិទ្ធិជ្រក​កោនរបស់​មន្ត្រី​ទូត​កូរ៉េ​ខាង​ជើង នៅ​ប្រទេស​អង់គ្លេស​នោះ​វិញ បើសិនជា​ពិតមែន គឺជាការចាក​ចេញ​នៃមន្ត្រីថ្នាក់​ខ្ពស់​បំផុតរបស់ក្រុងព្យុង​យ៉ាង ជាលើកដំបូង​ដែលសុំសិទ្ធិ​ជ្រកកោន​នយោបាយ​នៅក្រៅ​ប្រទេស​នោះ​៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ