ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ចោរប្លន់នាវាដឹកប្រេងម៉ាឡេស៊ីនាំចូលឥណ្ដូណេស៊ី

2016-08-17 17:21:08

អាជ្ញាធរ​ដែនសមុទ្រ​ម៉ាឡេស៊ី​បាននិយាយ​នៅថ្ងៃពុធ​នេះថា នាវា​ដឹក​ប្រេង​ម៉ាឡេស៊ី​មួយគ្រឿង ដែល​ដឹកប្រេង​ម៉ាស៊ូត​ចំណុះ​៩សែនលី​ត្រ ស្មើនឹង​តម្លៃ​ជិត​៤សែន​ដុល្លារ​អាមេរិក ត្រូវបានគេប្លន់​និងនាំ​ចូល​ក្នុងដែន​ទឹក​ប្រទេស ឥណ្ឌូ​ណេ​ស៊ី។

ទីភ្នាក់ងារអនុវត្តច្បាប់ដែនទឹក​ម៉ាឡេស៊ី (MMEA) បាន​និយាយ​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ ថា កប៉ាល់​ឈ្មោះ  Vier Harmoni បាន​ស្ថិ​ត​ក្នុង​ដែន​ទឹក​នៃ​តំបន់ Batam នៃប្រទេស​ឥណ្ឌូ​ណេស៊ី។

ទីភ្នាក់ងារ MMEA បាននិយាយថា ពួកគេនៅ​មិនទាន់​បាន​បញ្ជាក់អំពី​អត្តសញ្ញាណ​នៃ​ក្រុម​ចោរប្លន់​នោះ នៅ​ឡើយ​ទេ។ នាវា​នេះ គឺបាន​ចាក​ចេញ​ពីកំពង់ផែ Tanjung Pelepas ក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ច័​ន្ទ ដែល​ដឹក​ប្រេ​ង​ម៉ាស៊ូត មាន​តម្លៃ​ប្រមាណ 1លាន57 million រីងហ្គីត ដែល​ស្មើ​នឹង US$​3សែន​9ម៉ឺន​2ពាន់​795ដុល្លារ៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ