ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ពីឡុតវៀតណាមម្នាក់ស្លាប់ពេលហ្វឹកហាត់

2016-08-26 16:55:29

ពីឡុត​ហាត់​បើក​បរ​ជាតិ​វៀត​ណាម​ម្នាក់ បាន​ស្លាប់ គ្រា​ដែល​យន្ត​​ហោះ​ប្រយុទ្ធ​ហ្វឹក​ហ្វឺន​របស់​គាត់ បាន​ដាំ​ក្បាល​ធ្លាក់​ចូល​វាល​ស្រែ។ មន្ត្រី​វៀត​ណាម​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ នេះ​ថា នេះគឺជា​គ្រោះ​ថ្នាក់​ធ្លាក់​យន្ត​ហោះ​យោធា​លើកទី៣ ហើយ គិត​ចាប់​តាំង​ពីខែមិថុនា​នោះ​មក។

មន្ត្រី​ក្រសួងការពារជាតិ​វៀត​ណាម​បាន​ថ្លែង​តាម​ទូរទស្សន៍​ថា Pilot រូបនោះ បាន​ស្ថិត​នៅ​លើ​យន្តហោះ​តែ ម្នាក់ឯង ខណៈ ដែលយន្ត​ហោះ​បាន​ធ្លាក់ចុះ​នៅ​ភាគ​ខាង​ត្បូង​រដ្ឋធានី​នៃ​ប្រទេស​វៀតណាម។

ប្រធានរដ្ឋបាល​ខេត្ត បាន​ប្រាប់ AFP ថា យន្ត​ហោះ​ចម្បាំង L39 ជាកម្មសិទ្ធ​របស់សា​លាបណ្តុះ​បណ្តាល អាកាស​យានិក ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ក្នុង​ខេត្ត​ឆ្នេរ​សមុទ្រ ភូយិន។​

វិស័យ​អាកាស​ចរណ៍​វៀត​ណាម ត្រូវ​គេ​ឃើញ​ថា មាន​កំណត់​ត្រា​សុវត្ថិភាព​ម៉ឺងម៉ាត់​ណាស់ ប៉ុន្តែ​គ្រោះ​ថ្នាក់​ពាក់​ព័ន្ធ​នឹង​យន្ត​ហោះ​យោធា បាន​កើត​ឡើង​ច្រើន​ដង​គួរ​កត់​សម្គាល់​ផង​ដែរ។

កាលពីខែមិថុនា យន្ត​ហោះ​យោធា​ប្រយុទ្ធ​មួយ​គ្រឿង​ មាន​មនុស្ស​២នាក់ ដែល​ស្ថិតក្នុង​ការ​ហ្វឹក​ហាត់ បានធ្លាក់​នៅឆ្នេរ​ភាគខាង​ជើង​ខេត្ត ង៉េ អាន់ ក្នុ​ងនោះ​ពីឡុត ម្នាក់ ត្រូវ​បាន​ជួយ​សង្រ្គោះ​រួចជីវិត។ ដោយ​ឡែក ច្រើនថ្ងៃ​កន្លង​មក​​ថែម​ទៀត ​យន្តហោះ​យោធាមួយ​គ្រឿង​ ដែល​ស្វែងរក​ពីឡុត​បាត់​ខ្លួន​ ពេល​យន្ត​ហោះ​ធ្លាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ធ្លាក់ ដោយមា​ន​មនុស្ស៩​នាក់លើ​នោះ​ បាន​ស្លាប់​ទាំងអស់គ្នា។

ដោយឡែក គ្រោះថ្នាក់​ធំមួយ​ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ដ៏អាក្រក់ របស់​យន្ត​ហោះ​វៀតណាម​នេះ គឺបាន​កើត​ឡើង កាលពី​ក្នុង​ខែ​កក្កដា​ឆ្នាំ២០១៤។ មនុស្ស​១៩នាក់ ដែលជិះ​ឧទ្ធម្ភាគ​ចក្រ មី Mi-171 ផលិត​នៅ​រុស្ស៊ី បានធ្លាក់​ស្លាប់ ក្នុ​ងរដ្ឋ​ធានី ហាណូយ ក្នុង​អំឡុង​ពេលធ្វើ​ការហ្វឹក​ហ្វឺន​យោធា៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ