ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

រញ្ជួយដីនៅម៉ាឡេស៊ី

2016-08-26 17:00:45

គ្រោះ​រញ្ជួយដី​មួយ​បាន​កើត​ឡើង​ក្នុងតំបន់​ទេស​ចរណ៍​ឆ្នេរ​សមុទ្រ ប្រទេស​ម៉ាឡេស៊ី នៅថ្ងៃ​ទី២៦សីហា​នេះ​។

នាយក​ដ្ឋាន​ឧតុនិយម​ប្រទេស​ម៉ាឡេស៊ី បាន​អោយ​ដឹងថា ការរញ្ជួយ​ដ៏ខ្សោយ​ក្នុងកម្រិត​៤ចុច​លើ​ជញ្ជីង​​រីច្ឆទ័រ បាន​ញ័រ​រង្គើរនៅ​តំបន់​ភ្នំ កូតា គីណា​បាលូ ដែលជាប់​នឹង​មាត់​សមុទ្ទ។

សេចក្តី​ប្រកាសព័ត៌​មាន​អោយ​ដឹងថា គ្រោះ​ធម្មជាតិ​រញ្ជួយ​ដីនេះ​ បាន​កើតឡើង​នៅម៉ោង​៩និង៣៩​នាទី​ព្រឹក​ថ្ងៃទី​២៦​សីហា​នេះ ប៉ុន្តែ​មិន​មាន​សេច​ក្តី​រាយ​ការណ៍​អំពី​គ្រោះ​ថ្នាក់​កើត​ឡើ​ង​នោះទេ។

សូមជម្រាបថា កាលពីខែមិថុនា​ឆ្នាំ២០១៥​ក​ន្លង​ទៅ រញ្ជួយដី ក្នុង​កម្រិត ៦លើជញ្ជីងរីច្ឆទ័រ ធ្លាប់បាន​កើត​ឡើង​នៅ​តំប​ន់ភ្នំ កូតា គីណាបាលូ នោះ​ផងដែរ ដោយ​សម្លាប់​មនុសុ្ស​ អស់១៨នាក់ ដែលភាគ​ច្រើន សុទ្ធតែជាមនុស្ស​អ្នក​ឡើង​ភ្នំ។ គ្រោះ រញ្ជួយដី​នៅក្នុ​ងប្រទេសម៉ា​ឡេស៊ី​នេះ គឺនៅ​បន្ទាប់​ពីគ្រោះ រញ្ជួយ​ដី​មួយ​កន្លែង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ល្ងាច​ថ្ងៃពុធកន្លងមក បានសម្លាប់​មនុស្ស​៣នាក់ និងបានធ្វើ​អោយវត្ត​អារាម ពុទ្ធសាសនា​ចំណាស់​មួយពាន់​ឆ្នាំ បាន​រងការ​ខូចខាត និងកន្លែង​អារ៉ាម​ពុទ្ធ​សាសនា​ជាច្រើន​រយក​ន្លែងទៀ​ត បានរង​ការបាក់បែក​ផងដែរ៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ