ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ផ្ទុះគ្រាប់បែកនៅតួរគីស្លាប់៩នាក់

2016-08-26 17:08:38

គ្រាប់​បំផ្ទុះ​មួយក្នុ​ង​រថយន្ត បាន​កើត​ឡើង​ក្នុង​ទីស្នាក់​ការ​កណ្តាល​ប៉ូលីស​តួគី ក្នុង​ក្រុង​ស៊ីស្រ៍ នៅថ្ងៃ​សុក្រ​ទី២៦​សីហា នេះ បានធ្វើ​អោយម​នុស្ស​៩នាក់​ស្លាប់ និង​រាប់​សិប​នាក់​ទៀត បានរងរបួស។ នេះគឺ​ជា​ការវាយ​ប្រហារ​ចុង​ក្រោយមួយ​ទៀត ទៅលើប្រទេស​ដែល​កំពុង​រង​ការ​ចលាចល​នេះ។

ក្រុងស៊ីស្រ៍ Cizre ស្ថិតនៅ​ក្នុ​ងខេត្ត សឺណាក់ Sirnak ដែល​ជា​ខេត្តជាប់​ព្រំ​ប្រទល់ជាមួយ​ប្រទេសស៊ីរី​ ផងនិង​អ៊ីរ៉ាក់​ផង ដែល​សំបូរ​ទៅ​ដោយ​ប្រជាពល​រដ្ឋ​ជាតិ ឃើដ កំពុងរស់នៅ។

សេចក្តីរាយការ​ណ៍​អោយដឹ​ងថា រថយន្ត​សង្រ្គោះ​បា​ន​ប្រញាប់ប្រញាល់​ទៅកន្លែង​កើតហេតុ ដើម្បី​សង្គ្រោះ​មនុស្ស ដែល​រង​របូស។ ប្រភពពីមន្ទីរពេទ្យ​បានបញ្ជាក់ថា មនុស្ស​យ៉ាងតិច៩នាក់​ បានស្លាប់ និងប្រមាណ​៦៤​នាក់ បាន រង​របួស។

ទីភ្នាក់ងាររដ្ឋ Anadolu បាន​ស្តីបន្ទោស​ការវាយ​ប្រហារ​នោះ ថា​ជាអំពើរបស់គ​ណបក្ស​ពលករ​ឃើដ ដែលបាន​កើត​ឡើង ស្ទើរតែ​រៀងរា​ល់ថ្ងៃ តាំង​ពី​ខែកក្កដា​កន្លង​មក​នេះ នៅពេល​បទ​ឈប់បាញ់​គ្នា​មួយ​រវាង​ក្រុ​មគណបក្ស​ពលករ ឃើដ ជាមួយ​នឹង​រដ្ឋា​ភិបាល​បាន​បរាជ័យ។

ក្រុមគណបក្ស​ពលករ​ ឃើដ ត្រូវរដ្ឋា​ភិបាលតួគីរដ្ឋាភិបាលអាមេរិកនិងសហភាពអឺរ៉ុប បាន ចាត់​ទុកថាជា​ក្រុមភេរវករ។ សេចក្តី​រាយការណ៍បាន​អោយដឹងថា ចាប់តាំងពីមាន​ក្រុមភេរវករនោះ បាន​កើត​ឡើងតាំងពីឆ្នាំ១៩៨៤ មានមនុស្ស​ជាង៤ សែន​នាក់​ហើយ ដែលភាគ​ច្រើន​ជាជនជាតិ​ឃើដ បាន​រង​ការសម្លាប់៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ