ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ហ្វីលីពីន ថា អត់អាមេរិក ក៏រស់បាន

2016-10-07 16:04:57

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានថ្លែងថា ចំណងមិត្តភាព​រវាង​ហ្វីលីពីន និងសហរដ្ឋអាមេរិក បានដើរ​ដល់ផ្លូវ​​លំបាក​ហើយ ហើយ​យោធា​ហ្វីលីពីន ក៏មិនអាច​ជួសជុល​ស្ថាន​ការណ៍​របស់​ខ្លួន​បាន​ដែរ បើសិនជា សមភាគី​អាមេរិក​ដក​ការ​ផ្តល់​ជំនួយ​អាវុធ​នោះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​លោក ដេលហ្វ៊ីន ឡូរ៉ិនហ្សាណា បាន​និយាយ​ថា ហ្វីលីពីន មាន​បំណង​ចង់​ទិញ​អាវុធ​ពីចិន​និ​ង​រុស្ស៊ី ហើយ​ការ​ទំនាក់​ទំនង​ទិ​ញអាវុធ​នោះ ក៏មិនមាន​ប្រតិ​កម្ម​ពី​ក្រុ​ម​យោធា​ហ្វីលីពីន​ចំពោះ​មេដឹ​កនាំ​រដ្ឋា​ភិបាល លោក រ៉ូឌ្រីហ្គោ ឌូទ៊ែត នោះឡើយ។

សម្តីរបស់រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ហ្វីលីពីន បានបង្ហាញថា លោក​នឹង​គាំទ្រ ដើរ​តាមរដ្ឋា​ភិបាល លោកឌូទែ័ត ដែល​ប្រឆាំងនឹង​​អាមេរិក ក្រោយ​ការ​គម្រាម​កាត់ផ្តាច់​ចំណង​យោធា​រវាង​ប្រទេស​ទាំង២​នេះ។

លោក ឡូរ៉េន ហ្សាណា កាលពីថ្ងៃពុធ បានបង្ហាញនូវជំហរផ្សះផ្សារមួយ ដោយ​និយាយថា លោក​ឌូទ៊ែត ប្រហែល​ជា​ត្រូវ​គេ​រាយការ​ណ៍​ខុស​ប្រាប់​លោក​ថា លំហាត់​សម​យុទ្ធ​រវាង សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន មិន​មានអ​ត្ថ​ប្រយោជន៍​អី សម្រាប់​រដ្ឋាភិបាល​ក្រុងម៉ានីល នោះ។ ប៉ុន្តែ​នៅថ្ងៃសុក្រ​នេះ លោក ឡូរ៉េនហ្សាណា បាននិ​យាយ​ថា តម្លៃ​នៃ​គ្រឿ​ង​សព្វាវុធ​យោធា​របស់​អាមេរិក​អោយ​មក​ហ្វីលីពីន ៉គឺមិន​ច្រើន​ប៉ុន្មាន​នោះ​ទេ ៉ ហើយ​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន អាច​ស្នើ​ទៅ​កាន់​សភា​ហ្វីលីពីន ដើម្បីការ បញ្ចេញ​លុយ​ទុក​ជាមុន ចំនួន​ពី៥០លាន​ទៅ​១០០លាន ក្នុងមួយឆ្នាំ ក្នុង​ការទប់​ទល់​នឹង​ជំនួយ​យោធា​អាមេរិក​នោះ។ លោក Lorenzana បានថ្លែងនៅក្នុងវេទិកាសន្និ សីទកាសែតបរទេសមួយថា ៉ មិន​ចាំ​បាច់មានជំនួយអាវុធ ពីអាមេរិក ក៏ហ្វីលីពីន អាចរស់បាន ៉។

លោក រ៉ូឌ្រីហ្គោ ឌូទ៊ែត បានក្លាយជាមេដឹកនាំមួយ ដែលលោកសន្យា​បោសសំអាតអំពើ​ឧក្រិដ្ឋក្នុង​ប្រទេសហ្វីលី​ពីនអោយអស់។ មនុស្ស​ប្រមាណ​៣៦០០នាក់ ត្រូវ​បាន​សម្លាប់ ក្រោយលោកឌូទ៊ែត ជាប់ឆ្នោត​ជាប្រធានា​ធិបតី ក្នុងរយៈ​ប៉ុន្មាន​ខែកន្លង​មក​នេះ។ ប៉ុន្តែការសម្លាប់មនុស្សក្រៅច្បាប់តុលាការនេះ លោកឌូទ៊ែត ត្រូវបានអង្គការ សិទ្ធមនុស្សចោទសួរ និងលោកបានរងការរិះគន់ជាអន្តរជាតិ រួមទាំងពីសហរដ្ឋអាមេរិក ថែមទៀត។

លោក ឌូទ៊ែត កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា បើសិនជាសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ប្រឆំាង ជំទាស់នឹងយុទ្ធនាការបង្រ្កាបឧក្រិដ្ឋជនគ្រឿងញៀនរបស់រដ្ឋាភិបាលហ្វីលីពីន ហើយចង់ដកជំនួយនោះ ក៏ធ្វើ ទៅចុះ ហ្វីលីពីន នឹងមិនសុំទានអាមេរិក ទេ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកចន ខឺប៊ី បាននិយាយ​ឆ្លើយ​តបទៅ វិញថា ជំនួយដែលអាមេរិក​ ជួយដល់ហ្វីលីពីនប្រចាំ​ឆ្នាំគិ​តចាប់តាំងពីថ្ងៃទី១តុលាឆ្នាំ២០១៦ គឺ មាន ចំនួន​សារុប ១៨០លានដុល្លា,និងលោកថាសហរដ្ឋអាមេរិក ក៏នៅតែសម្រេចចិត្ត ផ្តល់អោយ​ជាដដែល៕

តំបន់/ពិភពលោក
វីដេអូខ្លីៗ
កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ